ប្រទេសសិង្ហបុរី និងចិនសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៦

ដោយ: គង់ លាងហួរ

ប៉េកាំង: ប្រទេសសិង្ហបុរី និងចិនបានបញ្ចប់ការចរចាយ៉ាងសំ ខាន់ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនឹងជំរុញការចូលទៅកាន់ទីផ្សារសម្រាប់អាជីវកម្ម មួយថ្ងៃបន្ទាប់ពីប្រទេសទាំង២បានប្រកាសពីការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេរភាគី។

ប្រទេសទាំងពីរក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន៦កាលពីពេលថ្មីៗកន្លងទៅនេះ ដោយពង្រីកកិច្ចសហប្រតិបត្តិការលើ  វិស័យនានា ចាប់ពីសុវត្ថិភាពចំណីអាហារ រហូតដល់សិល្បៈ និងការអភិរក្សជីវចម្រុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុស្សរណៈនៃការយោគយល់គ្នា (MOU) ត្រូវបានចុះហត្ថលេខារវាងមន្ត្រីរដ្ឋាភិបាលសិង្ហបុរី ក្នុងគណៈប្រតិភូរបស់លោកនាយករដ្ឋមន្ត្រី Lee Hsien Loong និងសមភាគីចិន ដោយលោក Lee និងនាយករដ្ឋមន្ត្រីថ្មីរបស់ចិនលោក Li Qiang ធ្វើជាសាក្សីក្នុងការចុះហត្ថលេខា នៅមហាសាលប្រជាជននៃទីក្រុងប៉េកាំង។

លោក Lee ត្រូវ​បាន​ស្វាគមន៍​ក្នុង​ពិធី​ផ្លូវការ​មួយ និង​ថ្លែង​សុន្ទរកថា​បើក​មុន​ពេល​សង្កេត​មើល​ការ​ចុះហត្ថលេខា។

លោក Lee ក៏បានជួបជាមួយប្រធានាធិបតីចិនលោកស៊ី ជីនពីង ផងដែរ ហើយថ្នាក់ដឹកនាំកំពូលទាំងពីរ បានព្រមព្រៀងគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេរភាគី ទៅជាភាពជាដៃគូតម្រង់ទិសអនាគតប្រកបដោយគុណភាពខ្ពស់គ្រប់ជ្រុងជ្រោយ។

ប្រទេសសិង្ហបុរី និងចិនក៏បានអះអាងផងដែរថា ពួកគេទន្ទឹងរង់ចាំផ្នែកថ្មីនៃកិច្ចសហប្រតិបត្តិការ និងការប្រើប្រាស់ពេញលេញនៃយន្តការអន្តររដ្ឋាភិបាល ដូចជា ក្រុមប្រឹក្សារួមសម្រាប់កិច្ចសហប្រតិ​បត្តិការទ្វេរភាគី។

ក្រុមប្រឹក្សានេះ គឺជាវេទិកាទ្វេរភាគីកំពូល ដែលប្រទេសទាំងពីរពិនិត្យឡើងវិញ នូវកិច្ចសហការរបស់ពួកគេ និងគូសផែនទីផ្លូវថ្មីសម្រា​ប់កិច្ចសហប្រតិបត្តិការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here