ធនាគារជាតិនៃកម្ពុជា និងចិនពិភាក្សាអំពីការទូទាត់រូបិយប័ណ្ណ ក្នុងស្រុកសម្រាប់ការធ្វើពាណិជ្ជកម្មឆ្លងដែន

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្ងៃសៅរ៍ បានឱ្យដឹងថា មន្ត្រីធនាគារជាតិនៃកម្ពុជា និងចិនបានពិភាក្សាអំពី ការលើកកម្ពស់ការទូទាត់រូបិយប័ណ្ណក្នុងស្រុក សម្រាប់ការធ្វើពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ។

កិច្ចពិភាក្សានេះ ធ្វើឡើងរវាងលោកស្រី ជា សិរី ទេសាភិបាលរងរបស់ NBC និងលោក Xuan Changneng អនុប្រធានធនាគារប្រជាជនចិន នៅខាងក្រៅវេទិកា Boao សម្រាប់តំបន់អាស៊ីក្នុងខេត្ត Hainan ភាគខាងត្បូងប្រទេសចិន។

សេចក្តីថ្លែងការណ៍បានបន្តថា មន្ត្រីទាំងពីរបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ រវាងធនាគារកណ្តាលទាំងពីរ ដើម្បីទទួលបានផលប្រយោជន៍ទៅវិញទៅមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គប្រជុំបានពិភាក្សាអំពី ការលើកកម្ពស់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន ការទូទាត់រូបិយប័ណ្ណក្នុងស្រុក ការបង្កើនការតភ្ជាប់ប្រព័ន្ធទូទាត់ និងរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល។

លោកស្រីបានស្វាគមន៍ កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធដើម្បីបង្កើតគោលនយោបាយសមស្រប ដើម្បីលើកកម្ពស់ប្រធានបទខាងលើ ដោយមានគោលបំណងបង្កើនភាពធន់ នៃបណ្តាញទូទាត់ និងប្រសិទ្ធភាព ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគ  រវាងប្រជាជាតិទាំងពីរ។

យោងតាមសេចក្តីថ្លែងការណ៍នោះ លោកស្រី ជា សិរី បានចូលរួមកិច្ចពិភាក្សាតុមូល ជាមួយទេសាភិបាលធនាគារកណ្តាលនានា អ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំវិស័យឯកជននៅក្នុងវេទិកា Boao ដើម្បីពិភាក្សាលើប្រធានបទ ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងសេវាកម្មក្នុងយុគសម័យឌីជីថល៕

LEAVE A REPLY

Please enter your comment!
Please enter your name here