សញ្ញាគំរាមនៃគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតត្រូវបានយកចិត្តទុកដាក់ពីរដ្ឋាភិបាល

 

       ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានរៀបចំវគ្គបណ្តុះបណ្តាលខ្លីស្តីពី “សញ្ញាគំរាមនៃគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត”។

លោក Brendan Lane Larson ដែលជាសហស្ថាបនិកនៃ ក្រុមហ៊ុន AbsoluteClimo ហើយជា អ្នកវិទ្យាសាស្ត្រជំនាញផ្នែកអាកាសធាតុ រូបវិទូឧតុនិយម និងមានការចូលរួមពី មន្ត្រីជំនាញនៃក្រសួងបរិស្ថាន និងដៃគូសហប្រតិបត្តិការពាក់ព័ន្ធផ្សេងៗទៀតបានចូលរួមផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Brendan Lane Larson បានធ្វើបទបង្ហាញ និងអំពីសាវតានៃ AbsoluteClimo ដោយនេះជាលើកដំបូង ដែលលោកផ្ទាល់មកទស្សនៈកិច្ច និងធ្វើបទបង្ហាញនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រទេសកម្ពុជា។

លោកបានធ្វើបង្ហាញពី AbsoluteClimo ដែលជាគំរូម៉ូដែលអាកាសធាតុ និងហិរញ្ញវត្ថុដំបូង និងតែមួយគត់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដោយមានការសិក្សាភ្ជាប់ ទៅនឹងលទ្ធផលការព្យាក​រណ៍នៃ ការប្រែប្រួលអាកាសធាតុ និងបានវាយតម្លៃយ៉ាងល្អនៃការព្យាករណ៍សម្រាប់នាពេលអនាគតកាល។

ម៉ូដែលអាកាសធាតុនេះ បានផ្តល់នូវលទ្ធផលជាច្រើនដែលទាក់​ទងទៅនឹងការវាយតម្លៃ ហានិភ័យនិង ឱកាសជាបរិមាណដែលឆ្លើយតបនឹងវិសមរូបអាកាសធាតុ ការផលប៉ះពាល់នៃការផ្លាស់ប្តូរអាកាសធាតុទៅលើ ហានិភ័យនៃជំងឺរាតត្បាត និងរោគរាតត្បាតដែលភ្ជាប់ ទៅនឹងប្រព័ន្ធអាកាសធាតុជីវរូបវិទ្យា ហានិភ័យនៃ គ្រោះមហន្ដរាយដែលជាផ្នែកមួយ នៃការពង្រីកគំនិតផ្តួចផ្តើមផ្នែកសុខភាព និងសេវាសង្គម។

លើសពីនេះទៀត ម៉ូដែលអាកាសធាតុនេះ មានការដាក់បញ្ជូលនៃការធានារ៉ាប់រងឡើងវិញ (Reinsurance) និងផ្តល់នូវទិដ្ឋភាព ម៉ូដែលដែលសមរម្យ សម្រាប់ផលប័ត្រការគ្រប់គ្រងទ្រព្យសម្បត្តិ ដែលងាយរងគ្រោះដោយការប្រែប្រួល អាកាសធាតុ និងផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ សង្គម និងអភិបាលកិច្ច។

លោកកិត្តិសេដ្ឋាបណ្ឌិតចម ប្រសិទ្ឋ បានសម្តែងនូវការចូលរួមជា មតិយោបល់ចាប់អារម្មណ៏យ៉ាងខ្លាំង ទៅកាន់លោក Brendan Lane Larson និងម៉ូដែលរបស់ AbsoluteClimo ។

ដោយបានសរសើរលើលទ្ធផលម៉ូដែល និងការងារខិតខំរបស់ AbsoluteClimo ក្នុងការបំរើ និងដោះស្រាយ បញ្ហាសំខាន់ៗនានានៃការប្រែប្រួលអាកាសធាតុទៅកាន់មនុស្សជាតិ។

ជាមួយគ្នានេះ លោកសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានចូលរួមចែករំលែក និងយោបល់ចាប់អារម្មណ៍ លើAbsoluteClimo ដោយបានសង្កត់ធ្ងន់លើលទ្ធផល របស់ម៉ូដែលនេះ ក្នុងការចូលរួមរៀបចំគោល នយោបាយការប្រែប្រួលអាកាសធាតុ សម្រាប់ជាផែនការណ៍យុទ្ធសាស្ត្រជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here