ចំណេះដឹង! តើ​ញ្ជា​រទូ​ទាត់​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​មាន​ប្រតិបត្តិការ​ចំនួន​ប្រភេទ?

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ​បញ្ជា​ទូទាត់​សង​ប្រាក់​អេឡិចត្រូនិក សំដៅ​ដល់​ការបញ្ជា​ធនាគារ​ឲ្យ​ធ្វើ​ការសង​ប្រាក់ ឬ ទាញយក​ប្រាក់​ក្នុង​ចំនួន ដែល​បានកំណត់​ចេញពី​គណនី ដែល​បានចង្អុលបង្ហាញ​ឲ្យ​ទៅ ឬ​សម្រាប់​អ្នកទទួល​ប្រាក់ ឬ​ឲ្យ​ទៅ​ឬ​សម្រាប់​គណនី​របស់​អ្នកទទួល​ប្រាក់ និង​រួមទាំង​ការកែប្រែ​ណាមួយ នៅលើ​បញ្ជា​ទូទាត់​សង​ប្រាក់​អេឡិចត្រូនិក​ផងដែរ។

បញ្ជា​នោះ​អាចមាន​កំណត់​ថ្ងៃ​ប្រសិទ្ធភាព ប៉ុន្តែ​មិនត្រូវ​ស្ថិតនៅក្រោម​លក្ខខណ្ឌ​ណាមួយ​ក្រៅពី​អ្វី ដែល​ធនាគារ​ផ្តើម​ប្រតិបត្តិការ​បាន​ព្រមព្រៀង​អនុវត្ត​ឡើយ។ ភាគី​នៃ​បញ្ជា​ទូទាត់​សង​ប្រាក់ អេឡិចត្រូនិក រួមមាន អ្នក​ផ្ញើ និង​ធនាគារ​ទទួល ។

បញ្ជា​ទូទាត់​សង​ប្រាក់​អេឡិចត្រូនិក​មាន​ប្រតិបត្តិការ​ចំនួន​បី​ប្រភេទ ៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ
  • ការផ្ទេរ​ឥណទាន (Credit Remittance) ការផ្ទេរ​ឥណទាន​ត្រូវបាន​ប្រើ​សម្រាប់​ការទូទាត់​សង​ប្រាក់ ដែល​ផ្តើមឡើង​ដោយ​អ្នក​សង​ប្រាក់(Payer) ទៅ​អ្នកទទួលផល ។ ធនាគារពាណិជ្ជ​ផ្តល់ សេវា​ផ្ទេរ​ឥណទាន​តាមរយៈ សាខា ម៉ាស៊ីន​ទូទាត់​ដោយ​ស្វ័យប្រវត្តិ (ATM) អ៊ី​ន​ធើ​ណែ​ត កុំព្យូទ័រ និង​ទូរស័ព្ទ​ចល័ត។
  • ឥណទាន​ផ្ទាល់ (Direct Credit) ការទូទាត់​សង​ប្រាក់ តាមរយៈ​ឥណទាន​ផ្ទាល់​ផ្តើមឡើង​ដោយ​អ្នក​សង​ប្រាក់ តែ​ម្នាក់​ទៅ​អ្នកទទួលផល​មួយ ឬ​ច្រើន​នាក់​តាម​ចំនួន​ប្រាក់​និង​ពេលវេលា​ដែល​បានកំណត់ ។ ឥណទាន​ផ្ទាល់ ត្រូវបាន​ប្រើ​ជាទូទៅ​សម្រាប់​ការបើកប្រាក់​បៀវត្សរ៍។
  • ឥណ​ពន្ធ​ផ្ទាល់ (Direct Debit) ឥណ​ពន្ធ​ផ្ទាល់​មាន​ពីរ​ទម្រង់ គឺ​ប្រភេទ​ឥណ​ពន្ធ​ផ្ទាល់​ដោយ​បង្ខំ​និង​ដោយ​សំណើ។

ឥណ​ពន្ធ​ផ្ទាល់​ដោយ​បង្ខំ ជាការ​ទាមទារ​ឲ្យ​ទូទាត់​សង​ប្រាក់ នៅពេល​អ្នកទទួលផល​បង្ហាញ​បញ្ជា​នេះ​ទៅ​អ្នក​សង​ប្រាក់។ ឥណ​ពន្ធ​ផ្ទាល់​ដោយ​សំណើ ជា​ទម្រង់​មួយ​នៃ​សារ​បញ្ជា​ទូទាត់​សង​ប្រាក់ ដែល​មិនមាន​ផ្ទុក​តម្លៃ (Non Value Payment Order Message) ។ ឥណ​ពន្ធ​ផ្ទាល់​នេះ ត្រូវបាន​ទទួលយក​ក្រោមរូបភាព​ជា​សំណើ និង​ដំណើរការ​គ្រាន់តែ​ជា​សារ​ជូនដំណឹង​សម្រាប់​ទូទាត់​សង​ប្រាក់​ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here