ធនាគារកូរ៉េមួយចូលរួមលើកកំពស់បរិស្ថានតាមរយៈការលើកកំពស់ការប្រើប្រាស់ម៉ូតូអគ្គិសនី

ដោយៈ គង់ ម៉ាលីនណា

      ភ្នំពេញៈ ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​)​ ម​.​ក និង​ក្រុមហ៊ុន វែ​រី​វើដ​ស៍ បាន​ចុះ​អនុស្សរណៈ​យោគយល់​ ជាមួយគ្នា​ក្នុងការ​ផ្តល់​កន្លែង​សាក​ថ្ម ដើម្បី​ផ្តល់​ភាពងាយស្រួល​បន្ថែមទៀត​ ដល់​អតិថិជន​ដែល​ចង់​ប្រើប្រាស់​ម៉ូតូ​អគ្គិសនី របស់​ក្រុមហ៊ុន​វែ​រី​វើដ​ស៍ នៅតាម​សាខា​របស់​ធនាគារ អ៊ូ​រី​។

ម៉ូតូ​អគ្គិសនី​មាន​ភាព​សំខាន់​ ក្នុង​ការប្រើ​ថាមពល​ស្អាត ​ទៅកាន់​វិស័យ​ដឹកជញ្ជូន​។ វា​ផ្តល់​ថាមពល​ដល់​យានយន្ត​ ដោយ​ជំនួស​ការប្រើ​ឥន្ធនៈ​ មកជា​ការប្រើ​អគ្គិសនី ​ជា​ប្រភព​ថាមពល​សម្រាប់​យានយន្ត​។ ​ម៉ូតូ​អគ្គិសនី​មិន​ត្រឹមតែ​ជួយ​សន្សំសំចៃ​ ក្នុង​ការចំណាយ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ផងដែរ​។​

លោក គីម ហុង​ជូ អគ្គនាយក​ប្រតិបត្តិ​នៃ​ធនាគារ អ៊ូ​រី និង​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់ ព្រមទាំង​បុគ្គលិក​ផងដែរ​។ ដោយឡែក​ពី​ក្រុមហ៊ុន វែ​រី​វើដ​ស៍ មានការ​ចូលរួម​ជា​តំណាង ពី​លោក គីម​សុង​អ៊ូ ដែលជា​អគ្គនាយក​ប្រតិបត្តិ និង​បុគ្គលិក​ផងដែរ​។ ពិធី​នេះ ត្រូវបាន​ប្រារព្ធ​នៅ ទីស្នាក់ការ​កណ្តាល​ធនា​គារ អ៊ូ​រី នៅ រាជធានី​ភ្នំពេញ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក គីម ហុង​ជូ​ បាន​និយាយថា ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) តែងតែ​ខិតខំ​ស្វែ​ករ​កនូវ​ដំណោះស្រាយ ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​អាចឆ្លើយតប​ ទៅនឹង​តម្រូវការ​របស់​ប្រជាជន​កម្ពុជា ក្រោម​ពាក្យស្លោក​ “ធនាគារ​ដែល​រីកចម្រើន ​ជាមួយនឹង​ប្រជាជន​កម្ពុជា​”។

តាមរយៈ​ការចុះ​អនុស្សរណៈ​យោគយល់ ​ជាមួយ​ក្រុមហ៊ុន​វែ​រី​វើដ​ស៍​, ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​)​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ផ្តល់​កន្លែង​សាក​ថ្ម ដើម្បី​ផ្តល់​ភាពងាយស្រួល​បន្ថែមទៀត​ ដល់​អតិថិជន​ដែល​ចង់​ប្រើប្រាស់​ម៉ូតូ​អគ្គិសនី​។

នាពេលខាងមុខ ស្ថាប័ន​ទាំំ​ង​២​ក៏​នឹង​បន្ត​សហការ​ជាមួយគ្នា ​សម្រាប់​សេវាកម្ម​ផ្សេងៗ​ទៀតផង​ដែរ​។​

លោក​បន្តទៀតថា​ ការចុះ​អនុស្សរណៈ​យោគយល់​នេះ ​មាន​គោលបំណង​គាំទ្រ​ដល់​សកម្មភាព ESG (​បរិស្ថាន សង្គម និង​អភិបាលកិច្ច​) ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ ​នៃ​ការកើនឡើង​កម្ដៅ​ផែនដី​។​

 

ចំណែកលោក គីម​ សុង​អ៊ូ ​ជា​អ្នក​តំណាងឱ្យ​ក្រុមហ៊ុន​វែ​រី​វើដ​ស៍ បាន​បញ្ជាក់ថា ក្រុមហ៊ុន​វែ​រី​វើដ​ស៍ កំពុងធ្វើការ​លើ​ការកសាង​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​យានយន្ត​អគ្គិសនី ​ដែល​យើងទាំងអស់គ្នា​ នៅក្នុង​ប្រទេស​កម្ពុជា​អាច​ចូលរួម​យ៉ាងសកម្ម ​ក្នុងការ​ឆ្លើយតប​ទៅនឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។

ដោយ​សហការ​ជាមួយនឹង​ធនាគារអ៊ូ​រី ការកសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ​សម្រាប់​សាក​ថ្ម​យានយន្ត​អគ្គិសនី ​នឹង​បន្ដ​កើន​ច្រើន​កន្លែង​ទៀត​នៅ​ទូទាំងប្រទេស​កម្ពុជា ដោយ​ចាប់ផ្ដើម​នៅ​ក្រុង​សៀមរាប​និង ក្រុងភ្នំពេញ​។

លើសពីនេះ ក្រុមហ៊ុន​វែ​រី​វើដ​ស៍ ក៏​កំពុង​រៀបចំ​នូវ​វេទិកា​នៃ​វប្បធម៌​ ដែល​គ្មាន​ការ​សាយភាយ​ឧស្ម័ន​កាបូនឌីអុកស៊ីត ដើម្បីឱ្យ​ប្រជាជន​អាច​ចូលរួម​យ៉ាងសកម្ម ​ជាមួយនឹង​យើង​ផងដែរ​។ ហើយ​វា​ពិតជា​រឿង​ដ៏​គួរឱ្យ​សោមនស្ស​រីករាយ​ខ្លាំងណាស់ ​ដែល​ធនាគារ អ៊ូ​រី នឹង​ក្លាយជា​ចំណែក​មួយ ​នៃ​កិច្ចការ​ទាំងនេះ​ជាមួយ​យើង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here