រដ្ឋាភិបាលហ្វីលីពីនអនុម័តគម្រោងហេដ្ឋារចនាសម្ព័ន្ធជាង១០០គំរោង

ដោយៈ សុខុម

ម៉ានីល: ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានអនុម័តគម្រោងថ្មីៗ រហូតដល់ទៅ១២៣គម្រោងដែលនឹងក្លាយជាផ្នែកមួយ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្រោមទំហំចំណាយរហូតដល់ទៅ១៦៣ពាន់លានដុល្លារអាមេរិក។

រដ្ឋមន្ត្រីផែនការសេដ្ឋកិច្ច នៃរដ្ឋាភិបាលរបស់លោក Ferdinand Marcos បានទម្លាយឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ថា រដ្ឋាភិបាលហ្វីលីពីន សង្ឃឹមថានឹងចាប់ផ្ដើមសាងសង់ ឬបញ្ចប់ការសាងសង់គម្រោងទាំងនេះ នៅប៉ុន្មានឆ្នាំខាងមុខ។

ខុសពីរដ្ឋាភិបាលមុនៗ ដែលពឹងផ្អែកលើហិរញ្ញប្បទានពីបរទេសរួមទាំងពីប្រទេសចិន ផងនោះ លោក Ferdinand Marcos ថ្លែងថា លោកចូលចិត្តទាញយកមូលធនឯកជន ដើម្បីផ្ដល់ហិរញ្ញប្បទាន ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មហិច្ឆតារបស់លោក។ បើនិយាយឱ្យកាន់តែងាយស្ដាប់គឺមានន័យថា លោកនឹងប្រើប្រាស់មូលធនក្នុងស្រុក ជាជាងខ្ចីបុលពីស្ថាប័នអន្តរជាតិ ឬពីប្រទេសផ្សេងៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីផែនការសេដ្ឋកិច្ចលោក Arsenio Balisacan លើកឡើងថា គម្រោងទាំង១២៣នេះភាគច្រើន ជាគម្រោងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់រូបវ័ន្ត រួមទាំងផ្លូវដែកចម្ងាយឆ្ងាយនៅជិត រដ្ឋធានីម៉ានីល និងនៅភាគកណ្តាល ព្រមទាំងភាគខាងត្បូងនៃប្រទេសហ្វីលីពីន និងជួសជុលកែលម្អ អាកាសយានដ្ឋានអន្តរជាតិក្រុងម៉ានីល ដែលចាស់ទ្រុឌទ្រោមផងដែរ។

គម្រោងទាំងនេះ រួមមាន ទាំងហេដ្ឋារចនាសម្ព័ន្ធទឹកដូចជាប្រព័ន្ធធារាសាស្រ្ត និងការគ្រប់គ្រងទឹកជំនន់ និងគម្រោងតភ្ជាប់ឌីជីថល សុខាភិបាល ថាមពល កសិកម្ម និងជាច្រើនផ្សេងទៀតផងដែរ។

តួលេខនេះធ្វើឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ អាទិភាពរបស់រដ្ឋាភិបាលឈានដល់១៩៤គម្រោង ដែលក្នុងនោះចំនួន៤៥គម្រោងនឹងទទួលបានហិរញ្ញប្បទានពីវិស័យឯកជន តាមរយៈការចាប់ដៃគូសហការរវាងវិស័យរដ្ឋ និងឯកជន។

លោក Ferdinand Marcos កំពុងពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជួយគាំទ្រដល់គោលដៅរបស់លោក នៅក្នុងការជំរុញសេដ្ឋកិច្ចហ្វីលីពីន ឱ្យសម្រេចបានកំណើនរហូត ដល់ទៅ%នៅមុនពេលអាណត្តិ កាន់អំណាចរបស់លោកបញ្ចប់ក្នុងឆ្នាំ២០២៨ និងដើម្បីកាត់បន្ថយអត្រាភាពក្រីក្រក្នុងប្រទេសនេះ ឱ្យបានពាក់កណ្ដាលមកនៅត្រឹម៩%។

យោងតាមគេហទំព័រ Wikipedia បង្ហាញថា ប្រទេសហ្វីលីពីន ដែលជាសមាជិកមួយរបស់អាស៊ាន មានប្រជាជនប្រមាណជាង១០៩លាននាក់។ បើយោងតាមតួលេខជំរឿនឆ្នាំ២០២០៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here