តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិនបានបង្ហាញពីវឌ្ឍនភាពនៃការចរចាពាណិជ្ជកម្មទ្វេរភាគីកាលពីចុងសប្តាហ៍មុន ដោយបង្កើននូវក្តីសង្ឃឹមថា ភាគីទាំង២ អាចនឹងឈានទៅរកដំណោះស្រាយបញ្ចប់ជម្លោះពាណិជ្ជកម្ម។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង២៧សេន ឬ០,៤ភាគរយ ដល់៦៤,១៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0001 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate (WTI) បានកើនឡើង២៨សេន ឬ០,៥ភាគរយដល់៦១,៣០ដុល្លារក្នុងមួយបារ៉ែល។

សហរដ្ឋអាមេរិក និងចិនបានបញ្ចប់កិច្ចចរចាពាណិជ្ជកម្មប្រកបដោយភាពសុទិដ្ឋិនិយមជាវិជ្ជមានកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយក្រុមមន្ត្រីអាមេរិកបានអះអាងពីកិច្ចព្រមព្រៀងដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម ខណៈក្រុមមន្ត្រីចិនបានអះអាងថា ភាគីទាំង២បានឈានដល់ការឯកភាពគ្នាដ៏សំខាន់៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here