ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងតិចតួចក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានកើនឡើងជាង៣ភាគរយ ក្នុងវគ្គមុន ដោយសារភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានបង្ហាញសញ្ញានៃការថយចុះ។
តួយ៉ាង តម្លៃប្រេងឆៅ Brent បានកើនឡើង៧សេន ឬ០,១% ដល់៦២,៩១ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិក បានកើនឡើង៧សេនដូចគ្នាដល់៥៩,៩៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0121 GMT ។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃប្រេងឆៅ Brent បានកើនឡើង២,៨ភាគរយ ឬ១,៧២ដុល្លារក្នុងមួយបារ៉ែល ហើយតម្លៃប្រេងឆៅ WTI បានកើនឡើង៣,២ភាគរយ ឬ១,៨៤ដុល្លារក្នុងមួយបារ៉ែល៕