ក្រសួងពាណិជ្ជកម្មចុះMOUជាមួយប្រធានអង្គភាពកម្មសិទ្ឋបញ្ញា របស់សឹង្ហបុរី

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកអ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សា ការងារកម្មសិទ្ធិបញ្ញាជាមួយ លោក TAN Kong Hwee ប្រធានអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរី និងសហការី។

ក្នុងពិធីនោះ លោកបានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងតំណាងការិយាល័យកម្មសិទ្ធិបញ្ញាសិង្ហបុរីផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក TAN Kong Hwee បានលើកឡើងអំពីសកម្មភាពនានា ដែលអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរី បានចូលរួមអនុវត្តជាមួយកម្ពុជា និងការចូលរួមជួយគាំទ្រ ផ្នែកបច្ចេកទេសលើវិស័យកម្មសិទ្ធិបញ្ញា តាមរយៈការចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងអង្គភាពកម្មសិទ្ធិបញ្ញាទាំងពីរនាពេលនេះផងដែរ។

ក្នុងឱកាសនោះ លោកអ៊ុក ប្រជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យកម្មសិទ្ធិបញ្ញា ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ជំរុញភាពច្នៃប្រឌិត និងលើកស្ទួយជីវភាពរស់នៅ ព្រមទាំងសារៈសំខាន់ នៃអនុស្សរណៈនៃការយោគយល់គ្នា រវាងកម្ពុជានិងសិង្ហបុរី ដែលនឹងជួយបង្កើតក្របខ័ណ្ឌ និងសកម្មភាពកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកម្មសិទ្ធិបញ្ញា ការធ្វើអាជីវកម្មនិងការប្រើប្រាស់ដើម្បីបង្កើតភាពច្នៃប្រឌិត និងការប្រកួតប្រជែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here