ក្រសួងទេសចរណ៍បង្ហាញស្ពតវីដេអូយុទ្ឋនាការ “យើងជាម្ចាស់ផ្ទះ”ឆ្ពោះទៅស៊ីហ្គេមនាពេលខាងមុខ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាតបង្ហាញស្ប៉តវីដេអូយុទ្ធនាការ “យើងជាម្ចាស់ផ្ទះ” ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣”។

ក្នុងឱកាសវេទិកាទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ” អមជាមួយពិធីប្រគល់ជ័យលាភី ទីក្រុងស្អាតលើកទី៣ សុពលភាពឆ្នាំ ២០២២​-២០២៥ គណៈកម្មាធិការជាតិវាយតម្លៃ ទីក្រុងស្អាតបានផ្សព្វផ្សាយ និងបង្ហាញស្ប៉តវីដេអូយុទ្ធនាការ “យើងជាម្ចាស់ផ្ទះ” ក្នុងគោលបំណងបំផុស ឱ្យប្រជាពលរដ្ឋ អាជីវករ ប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រៀមខ្លួនក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក៏ដូចជាយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រួមគ្នាឆ្ពោះទៅសម្រេចបាន ក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិ៤លា​ននាក់ និងភ្ញៀវទេសចរក្នុងស្រុក១៥លាននាក់ នៅឆ្នាំ២០២៣។

ខាងក្រោមនេះជាស្ប៉តវីដេអូយុទ្ធនាការ “យើងជាម្ចាស់ផ្ទះ” និងការត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here