ទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់កូរ៉េខាងត្បូងកើនឡើងក្រោម កិច្ចព្រមព្រៀង FTA

ដោយ: គង់ លាងហួរ

ភ្នំពេញ: ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងយ៉ាងខ្លាំង ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេរភាគី ដែលត្រូវបានដាក់ឱ្យចូលជាធរមានកាលពីខែធ្នូឆ្នាំ២០២២។

យោងតាមរបាយការណ៍របស់ សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េបានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញទំនិញប្រមាណ៤៤,៣លានដុល្លារទៅកាន់កូរ៉េខាងត្បូង នៅក្នុងខែមករាឆ្នាំ២០២៣នេះ ខណៈការ​នាំ​ចូល​ពី​កូរ៉េ​ខាងត្បូង បាន​ធ្លាក់​ចុះ៣៤ភាគរយ​មក​នៅ​ត្រឹម៤៧,៤លាន​ដុល្លារ។

កម្ពុជាបាននាំចេញជាចម្បងនូវ ស្បែកជើង សំលៀកបំពាក់ ផលិត ផលធ្វើដំណើរ ភេសជ្ជៈ ធាតុផ្សំគ្រឿងអគ្គិសនី និងអេឡិចត្រូនិច កៅស៊ូ ឱសថ និងផលិតផលកសិកម្មទៅកាន់ប្រទេសកូរ៉េខាងត្បូង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកការនាំចូលរបស់កម្ពុជាពីកូរ៉េខាងត្បូង រួមមានយានយន្ត គ្រឿ ងអេឡិចត្រូនិច ឧបករណ៍ផ្ទះបាយ ភេសជ្ជៈ ឱសថ ផលិតផលប្លាស្ទិក និងផលិតផលសម្រេច។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិ ជ្ជកម្មបានមានប្រសាសន៍ថា “ការអនុវត្តកិច្ចព្រមព្រៀង FTA បានជំរុញឱ្យការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូង មានការកើនឡើងគួរឱ្យកត់សម្គាល់”។

ដោយកូរ៉េខាងត្បូង យល់ព្រមដកពន្ធលើផលិតផល៩៥,៦ភាគរយដែលនាំចូលពីកម្ពុជា ហើយកម្ពុជាត្រូវដកពន្ធលើទំនិញ នាំចូល៩៣,៨ភាគរយ នោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ត្រូវបានគេរំពឹងថានឹងឈានដល់កម្រិតថ្មី។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) បានមានប្រសាសន៍ថា “កិច្ចព្រមព្រៀង FTA មិនត្រឹមតែបានចូលរួមចំណែ កក្នុងការទទួលបានទីផ្សារផលិតផល និងកសិផលដែលផលិតនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញលំហូរ នៃការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជាផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here