រដ្ឋាភិបាល​បាន​ចំណាយ​ប្រា​ក់ជាង ១៥លាន​ដុល្លារ​ដើម្បី​ជួយ​ដល់ក​ម្មករ​ព្យួរការងារ

ដោយ:គង់ ម៉ា​លីន

ភ្នំពេញ: រដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ទឹកប្រាក់​ជាង១៥លាន​ដុល្លារ​អាមេរិក សំរាប់​ជួយ​កម្មករ ដែល​បាន​ព្យួរការងារ​ដោយសារ​ការបិទ​រោងចក្រ សហគ្រាស​នានា​ដែល​បណ្តាលមកពី​ជំងឺ ​Covid-19 ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គិត​ត្រឹម​ខែកញ្ញា ឆ្នាំ២០២០នេះ រដ្ឋាភិបាល​កម្ពុជា​បាន​បើក​និង​ផ្តល់ប្រាក់​ឧបត្ថម្ភ​ទៅដល់​កម្មករ និយោជិត ដែល​ព្យួរ​កិច្ចសន្យាការងារ​ក្នុង​វិស័យ​កាត់ដេរ វិស័យ​ទេសចរណ៍ និង​វិស័យផ្សេងៗទៀត​សរុប​ចំនួន៦៣,៤១១,៣៦៨រៀល ឬ​ស្មើនឹង​ប្រមាណ​ជាង១៥លាន​ដុល្លារ​អាម៉េរិក។

យោងតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងា រ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ​បានឱ្យដឹងថា គិត​មកទល់ពេលនេះ កម្មករនិយោជិត ដែល​បាន​បើកប្រាក់​ឧបត្ថម្ភ​មាន​ចំនួន២៧០,៥៧៣នាក់ ក្នុងចំណោម​កម្មករនិយោជិត​សរុប​ចំនួន២៧៣,៩៤៨នាក់ ពី​ទីភ្នាក់ងារ​វី​ង​ទូទាំង​ខេត្ត ក្រុង។

ដោយឡែក ចំពោះ​រោងចក្រ សហគ្រាស ដែល​កំពុង​ព្យួរ​កិច្ចសន្យាការងារ​សរុប​ចំនួន១១៩ ស្មើនឹង​កម្មករនិយោជិត​សរុប៤៤,៥៧៤នាក់ ក្នុងចំណោម​រោងចក្រ​ទាំងនោះ​នៅ​ដំណើរការ  ប៉ុន្តែ​ព្យួរការងារ​ផ្នែក​ខ្លះ​ប៉ុណ្ណោះ។

ក្រៅពី​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ សម្លៀកបំពាក់ និង​ផលិត​ស្បែក និង​កាបូប​ធ្វើដំណើរ ក្នុងនោះ​សហគ្រាស​វិស័យ​ទេសចរណ៍ ដែល​កំពុង​ព្យួរការងារ​សរុប​ចំនួន១១៣ ស្មើនឹង​កម្មករ និយោជិត​ចំនួន៩,៩២៥នាក់ ថយចុះ​ចំនួន២សហគ្រាស ស្មើនឹង​កម្មករនិយោជិត​ចំនួន២៧៩នាក់។

ពាក់ព័ន្ធ​នឹង​កិច្ចសន្យា​ព្យួរការងារ​របស់​រោង​ចក្រ សហគ្រាស​ខាងលើនេះ ក្រសួង​ការងារ​បាន​បន្ថែមថា បានផ្តល់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទន់ ដល់ក​ម្មករ និយោជិត​ដែល​ព្យួរ​កិច្ចសន្យាការងារ​សរុប​បាន​ចំនួន៩១រោងចក្រ ដែលមាន​កម្មករ​ចូលរួម​សរុប​ចំនួន៥៣,៤២៧នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here