កម្ពុជាស្នើឱ្យភាគីឥណ្ឌាបើកជើងហោះហើរត្រង់រវាងប្រទេសទាំង២ដើម្បីជំរុញពាណិជ្ជកម្មនិងទេសចរណ៍

ដោយ: គង់ លាងហួរ
ភ្នំពេញ: នៅក្នុងខែមករា ឆ្នាំ២០២៣នេះទំហំពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងឥណ្ឌាមានសម្រេចបាន៣៧លានដុល្លារអាមេរិក ដោយកម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ដែល​មាន​តម្លៃ២២​លាន​ដុល្លារ​ទៅ​កាន់ប្រទេសឥណ្ឌា។នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

ក្រសួងពាណិជ្ជកម្មកម្ពុជា និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ក៏បានបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។

កម្ពុជា និងឥណ្ឌាបានពន្លឿនការងារបច្ចេកទេសផ្ទៃក្នុងរបស់ខ្លួន ដើម្បីបង្កើតការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី ដោយសង្កត់ធ្ងន់ថា កតិកាសញ្ញានេះនឹងជួយពង្រឹងដល់ពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា “ប្រទេសកម្ពុជានឹងអាចធ្វើពិពិធកម្មទីផ្សាររបស់ខ្លួនទៅកាន់ទីផ្សារធំៗដូចជាប្រទេសឥណ្ឌាសម្រាប់ផលិតផលរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេរភាគី”។

លោកឧកញ៉ាបានបន្តថា “ឥណ្ឌាគឺជាទីផ្សារដ៏ធំមួយ យើងអាចជំរុញការនាំចេញផលិតផលរបស់យើង និងលើកកម្ពស់ឱកាសវិនិយោគទៅវិញទៅមក”។

លោកឧកញ៉ាបានបន្ថែមថា ការហោះហើរត្រង់រវាងប្រទេសទាំងពីរមិនត្រឹមតែបម្រើដល់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញការវិនិយោគនៅកម្ពុជាផងដែរ”។

លើសពីនេះ ក្រសួងទេសចរណ៍បានស្នើទៅភាគីឥណ្ឌាសម្រាប់ការហោះហើរត្រង់រវាងប្រទេសទាំងពីរ ដើម្បីជំរុញទំនាក់ទំនងទេសចរណ៍ និងពាណិជ្ជកម្មផងដែរ។

បច្ចុប្បន្ននេះ យើងមិនទាន់មានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរទេ ដោយសារអ្នកទេសចរ និងអ្នកដំណើរដែលធ្វើដំណើរតាមយន្តហោះពីឥណ្ឌាមកកម្ពុជា ត្រូវឆ្លងកាត់ជើងហោះហើរក្នុងប្រទេសថៃ ឬសិង្ហបុរី ឬម៉ាឡេស៊ី មុនពេលមកដល់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here