រដ្ឋមន្រ្តីកិច្ចការនារីៈ ស្រ្តីដើរតួនាទីកាន់តែសំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍សង្គម

  ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ លោកជំទាវអ៉ឹង កន្ថាផាវីរដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានមានប្រសាសន៍ថា វត្តមាន​ស្ត្រី​ក្នុង​ការងារ​សង្គម​ មាន​ចំនួន​កាន់តែ​ច្រើនឡើង ដែល​ពួកគេ​មាន​តួនាទី​ដ៏​សំខាន់ ​ក្នុងការ​ចូលរួមចំណែក​កសាង និង​អភិវឌ្ឍ​សង្គម ជាពិសេស​ការជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ហើយ​មាន​ស្ត្រី​ជាច្រើន​បាន​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​សហគ្រាស​នៅ​កម្ពុជា​។

លោកជំទាវបានថ្លែងបែបនេះ ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​​ ២០២២ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី កាលពី​ថ្ងៃទី​ ២១ ខែកុម្ភៈ ឆ្នាំ​ ២០២៣។

នៅ​ឆ្នាំ​ ២០២២ ចំនួន​ស្ត្រី​ធ្វើជា​ម្ចាស់​ក្រុមហ៊ុន​ បាន​កើនឡើង​ជាង ​២០%​។ ចំណែកឯ​ចំនួន​ស្ត្រី ដែលជា​ម្ចាស់​សហគ្រាស ​ក៏បាន​កើនឡើង​ជាង​៣០ភាគរយ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីអ៉ឹ​ង កន្ថាផាវី​ ដែល​ក៏​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី ផងដែរ​នោះ ក៏បាន​ឱ្យដឹងថា ការងារ​របស់​រដ្ឋមន្ត្រី​ក្នុង​កិច្ច​ការជួយជ្រោ​មជ្រែង​ស្ត្រី​ខ្មែរ ត្រូវ​ទទួលបាន​ការកោតសរសើ​រ ​ពី​ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​។​

លោកស្រី​បាន​បន្តថា ​លទ្ធផល​ដែល​សម្រេច​ជាច្រើន​ទៀត ​នៅលើ​វិស័យ​ផ្សេងៗ ជាពិសេស​ការអភិវឌ្ឍ​សមត្ថភាព​ស្ត្រី ជា​ថ្នាក់ដឹកនាំ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ការអភិវឌ្ឍ​សមត្ថភាព​ដល់​ស្ត្រី ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ជានា​រី នៅ​ថ្នាក់ជាតិ ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់ ពី​ក្រសួង​កិច្ចការនារី និង​គ្រប់ភាគី​ពាក់ព័ន្ធ​។

​លោកស្រី​រដ្ឋមន្ត្រី​កិច្ចការនារីបានឲ្យដឹងថា កាលពី​ឆ្នាំ​ ២០២២ មន្ត្រីរាជការ​ស្ត្រី មាន​ចំនួន ៦ ៨២២​ នាក់ ដែល​បានទទួល​ការពង្រឹង​សមត្ថភាព​លើ​ចំណេះដឹង និង​ជំនាញ​ផ្សេងៗ ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​។

ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា លោកស្រី ​កែវ មុំ ធ្លាប់បាន​លើកឡើងថា ការប្រកបមុខរបរ​រកស៊ី​ ទទួលទាន​រប​ស់​សហគ្រិន​ជា​ស្ត្រី ​ក្នុង​ឆ្នាំ​ ២០២២ គឺ​នៅមានកម្រិត​នៅឡើយ ក្នុង​ការផលិត និង​ការលក់​ផលិតផល​របស់ខ្លួន​នៅតាម​ទីផ្សារ បន្ទាប់ពី វិបត្តិ​កូ​វីដ១៩ បានកើត​ឡើង​។

លោកស្រី​បន្តថា “នៅ​ឆ្នាំ​ ២០២៣ ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​ក្នុងស្រុក នឹង​មានការ​ងើបឡើង​កាន់តែ​ល្អប្រសើរ​”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here