ក្រសួងពាណិជ្ជកម្មនឹងរៀបចំ “ទិវាកម្ពុជា”នៅប្រទេសជប៉ុន

  ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានជូនដំណឹងអំពីការរៀបចំកម្មវិធី ទិវាកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣-០៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

យោងតាមសេចក្តីជូនដំណឹងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងនាថ្ងៃទី៧ កុម្ភៈនេះថា ក្រសួងមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក-លោកស្រី ដែលជាពាណិជ្ជករ ផលិតករ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅឲ្យបានជ្រាបថា ដោយទទួលបានការគាំទ្រសម្របសម្រួលពី ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងការចូលរួមនេះ ក្រសួងនឹងផ្តល់ស្តង់ចំនួន២ ដែលមានទំហំ ១៩.៤៤ ម៉ែត្រការ៉េ ដោយឥតគិតថ្លៃ ជូនក្រុមហ៊ុន សហគ្រាសកម្ពុជា ដែលមានបំណងនាំយកផលិតផលខ្មែរ និងសេវាទៅដាក់តាំងបង្ហាញផ្សព្វផ្សាយ ស្វែងរកដៃគូពាណិជ្ជកម្មជាអន្តរជាតិ ដោយឡែកការចំណាយក្នុងការធ្វើដំណើរ ជាបន្ទុករបស់អ្នកចូលរួម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញ លោក-លោកស្រី ដែលជាពាណិជ្ជករ ផលិតករ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅដែលមានចំណាប់អារម្មណ៍ ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ ឬមានបំណងចូលរួមជំនួបស្វែងរកដៃគូពាណិជ្ជកម្ម ឬអង្កេតទីផ្សារនៅប្រទេសជប៉ុន សូមបំពេញបែបបទចូលរួម ឬទាក់ទងផ្ទាល់មកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន ដីទ្បូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ជាកំណត់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកមន្រ្តីសម្របសម្រួលតាមរយៈ ទូរស័ព្ទលេខ ០៨៩ ៩១១ ១០១ ឬអ៊ីម៉ែលsanphirun1977@gmail.com ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here