តើ​តុលាការ​ពាណិជ្ជកម្ម​អាច​បង្កើន​ទំនុក​ចិត្ត​របស់វិនិយោគិន នៅ​កម្ពុជា​មែនឬយ៉ាងណា?

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រោមអាណត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជា ក៏ដូចជាបណ្តាប្រទេសហត្ថលេខីផ្សេងទៀត នៃសន្ធិសញ្ញានេះ មានកាតព្វកិច្ចបង្កើតតុលាការពាណិជ្ជកម្ម ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម។

រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​ដោះស្រាយ​បញ្ហា​នេះ ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ការ​បង្កើត​តុលាការ​ត្រូវ​បាន​ពន្យារ​ពេល ដោយបច្ចុប្បន្ននេះវិវាទពាណិ ជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា ត្រូវបានដោះស្រាយតាមរយៈការចរចាមជ្ឈ    ត្តកម្ម ឬតាមរយៈតុលាការស៊ីវិល។

ទោះបីជាយ៉ាងនេះក្តី ការពន្យារពេលនេះ មិនប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិននោះទេ ប៉ុន្តែក៏មានការយល់ស្របជាទូទៅដែលថា ការបង្កើតតុលាការពាណិជ្ជកម្ម អាចជំរុញជំហររបស់កម្ពុជា ក្នុងចំណោមវិនិយោគិនបរទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុង​ពេល​ថ្លែង​សុន្ទរកថា​ ក្នុង​សន្និបាត​ច្បាប់ លោក លី តាយសេង ទីប្រឹក្សា​ក្រសួង​យុត្តិធម៌​កម្ពុជាបានឯកភាពថា “សេចក្តី​ព្រាង​ច្បាប់​ស្តីពី​តុលាការ​ពាណិជ្ជកម្ម​ ត្រូវ​បាន​រង់ចាំ​អស់​រយៈពេល​ជា​ច្រើន​ ឆ្នាំ​ចុង​ក្រោយ​នេះ”។

លោកបន្តថា “គោលបំណងរបស់រដ្ឋាភិបាល គឺបើកដំណើរការតុលា​ការពាណិជ្ជកម្ម ដែលមានភាពឯករាជ្យពេញលេញ ប្រកបដោយប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិដ៏ល្អបំផុតផងដែរ”។

លោកបញ្ជាក់ថា “តុលាការគួរតែជំរុញទំនុកចិត្ត របស់វិនិយោគិនជាជាងវិធីផ្សេងទៀត ខណៈលោករំលឹកថា រដ្ឋាភិបាលនឹងត្រូវចំណាយប្រាក់រាប់លានដុល្លារ សម្រាប់ការបង្កើតតុលាការមួយនេះ ហើយខ្លួនមិនចង់ឱ្យវាក្លាយជាការចំណាយដោយឥតន័យនោះទេ”។

យោងតាមលោកលី តាយសេង បានឱ្យដឹងថា គណៈកម្មាធិការតុលា​ការពាណិជ្ជកម្ម (CCC) ដែលមានមន្ត្រីកំពូលៗ និងមេធាវីដ៏មានបទពិសោ​ធន៍ បានដាក់ឱ្យដំណើរការរួចហើយ ហើយគណៈកម្មការនេះត្រូវបានប្រគល់ភារកិច្ច ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ សម្រាប់ការបង្កើតតុលាការពាណិជ្ជកម្មកណ្តាលនៅក្នុងរាជធានីភ្នំពេញ។

ដោយមានការណែនាំ ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សភាពាណិជ្ជកម្ម​កម្ពុជា(CCC) កំពុងស្វែងរកជម្រើស ដើម្បីបង្កើតតុលាការពាណិជ្ជកម្មឯករាជ្យដាច់ដោយឡែក ពីប្រព័ន្ធតុលាការបច្ចុប្បន្ន ទាំងនៅដំណាក់កាលដំបូង និងកម្រិតបណ្តឹងឧទ្ធរណ៍។

លោក លី តាយសេង បានមានប្រសាសន៍ថា “ក្រុមការងារ CCC ក៏កំពុងរៀបចំ វិសោធនកម្មច្បាប់នៃអង្គការតុលាការ ដើម្បីអនុញ្ញាតឱ្យមានការបង្កើតតុលាការពាណិជ្ជកម្មឯករាជ្យ និងរៀបចំសេចក្តីព្រាងច្បាប់នីតិវិធីពាណិជ្ជកម្ម”។

ក្រុមការងារ CCC ក៏កំពុងធ្វើការពិគ្រោះយោបល់ ជាមួយស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា។

លោកបានបន្ថែមថា “យើងក៏គ្រោងនឹងធ្វើការពិគ្រោះយោបល់ កាន់​តែទូលំទូលាយ ជាមួយវិស័យឯកជន ដៃគូក្នុងស្រុក និងអន្តរជាតិ នៅពេលដែលសេចក្តីព្រាងច្បាប់របស់យើងរួចរាល់”។

តើតុលាការពាណិជ្ជកម្ម ពិតជាចាំបាច់សម្រាប់ការដោះស្រាយវិវាទមែនទេ?

លោក Ruwan S. Hulugalle ប្រធានគណៈកម្មាធិការច្បាប់នៃ AmCham បានយល់ឃើញថា “ទោះបីជាវាមិនសំខាន់ក្តី ក៏តុលាការពា​ណិ​ជ្ជកម្មអាចមានប្រយោជន៍ ក្នុងការដោះស្រាយវិវាទ ប្រកបដោយប្រសិទ្ធភាព និងយុត្តិធម៌ដោយផ្អែកលើចំណេះដឹងឯកទេសនៃសំណុំរឿង”។

លោកបន្តថា “នៅពេលដែលអាជីវកម្មកាន់តែមានជំនាញ តុលាការពាណិជ្ជកម្មមានប្រយោជន៍ជាពិសេស ក្នុងការដោះស្រាយវិវាទ”។

លោកបញ្ជាក់ថា “ចៅក្រម​តុលាការ​ពាណិជ្ជកម្ម ​អាច​ជា​អ្នក​ជំនាញ​ក្នុង​រឿង​ពាណិជ្ជកម្ម ​ដូច​ជា​កិច្ចសន្យា កម្មសិទ្ធិ​បញ្ញា ពាណិជ្ជកម្ម​អន្តរជាតិ ឬ​ហិរញ្ញវត្ថុ ​ដើម្បី​ផ្តល់​ការ​វិនិច្ឆ័យ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព”។

លោកបានចង្អុលបង្ហាញថា “នៅបណ្តាប្រទេសជិតខាងកម្ពុជា ដូចជាប្រទេសថៃ ពួកគេបានបង្កើតឡើងនូវពន្ធ ពលកម្ម ការក្ស័យធន កម្មសិទ្ធិបញ្ញា និងតុលាការពាណិជ្ជកម្មអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាក្នុងប្រធានបទរៀងៗខ្លួន ជាជាងការពឹងផ្អែកលើតុលាការទូទៅ”។

ម្យ៉ាងវិញទៀត បណ្តាប្រទេសសេដ្ឋកិច្ចអភិវឌ្ឍន៍ជាច្រើន បន្តដំណើរការនីតិវិធីជម្លោះពាណិជ្ជកម្ម នៅក្នុងប្រព័ន្ធតុលាការទូទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here