លោកឧកញ៉ាហួត អៀងតុងៈ ឆ្នាំ២០២៣ទាមទារឲ្យស្ថាប័នហិរញ្ញវត្ថុនិងអ្នកប្រើប្រាស់ឥណទានធ្វើការកាន់តែជិតស្និទ្ឋជាងមុន

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ថា នៅឆ្នាំ២០២៣នេះ ស្ថាប័័នហិរញ្ញវត្ថុនានានិងអ្នកប្រើប្រាស់ឥណទាន ធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ឋជាងមុន។

លោកឧកញ៉ាបានមានប្រសាសន៍៍ឲ្យដឹង ក្នុងកិច្ចសម្ភាសន៍កាលពីសប្តាហ៍មុនថា ការរីកចម្រើនរបស់ស្ថាប័នធនាគារមួយ ឬស្ថាប័នមួយទាមទារឲ្យធនាគារ និងអ្នកប្រើប្រាស់ឥណទានធ្វើការរួមគ្នា ដោយឈរលើផលប្រយោជន៍រួម និងឈ្នះ ឈ្នះទាំងអស់គ្នា។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកឆ្នាំនេះ នៅតែមានភាពតានតឹង ដែលទាមទារឲ្យស្ថាប័នហិរញ្ញវត្ថុ ដូចជាធនាគារហត្ថា និងស្ថាប័នដទៃទៀត ត្រូវប្រុងប្រយ័ត្នជាងមុនក្នុងការផ្តល់​ឥណទាន ដើម្បីបញ្ចៀសហានិភ័យណាមួយកុំឲ្យកើតមានឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបានបន្តថា “ហេតុនេះការសិក្សា វិភាគស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយពិតជាមានសារៈសំខាន់ណាស់ មុនពេលបញ្ចេញឥណទាន ហើយអ្នកទទួលបានឥណទាន ក៏ត្រូវប្រុងប្រយ័ត្នដូចគ្នា ពិសេសប្រើប្រាស់ ឲ្យបានចំទិសដៅ”។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា យ៉ាងណាក៏ដោយធនាគាររបស់យើង បានបន្តឈរជើងយ៉ាងរ៉ឹងមាំក្នុងទីផ្សារ ដោយយើងបានពង្រីកមូលដ្ឋានទុនយ៉ាងច្រើន តាមរយៈការប្រមូលទុន ដែលទទួលបានពីការបោះលក់សញ្ញាប័ណ្ណ​នៅក្នុងផ្សារហ៊ុនរបស់ប្រទេសថៃ។ លើសពីនេះ ធនាគារទទួលបានប្រាក់បញ្ញើរ ការផ្តល់ឥណទាន និងផលចំណេញលើសផែនការដែលបានគ្រោងទុកកាលពីឆ្នាំ២០២២កន្លងមកនេះ។

ធនាគារហត្ថា បានក្លាយជាបុត្រសម្ព័ន្ឋរបស់ធនាគារក្រុងស្រ៊ី បន្ទាប់ពីធនាគារនេះបានប្រែក្លាយខ្លួន ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកសិករលីមីតធីត។ ជាលទ្ឋផលធនាគារនេះ បានក្លាយជាធនាគារឈានមុខមួយ ក្នុងចំណោមធនាគារឈានមុខដទៃទៀតនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here