ធនាគារពិភពលោកអនុម័តកម្ចី៦០០លានដុល្លារដល់ប្រទេសហ្វីលីពីន ដើម្បីទ្រទ្រង់សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ដោយ: គង់ លាងហួរ

ម៉ានីល: ធនាគារពិភពលោក បានអនុម័តប្រាក់កម្ចីចំនួន៦០០លានដុល្លារ ដើម្បីទ្រទ្រង់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការខិតខំប្រឹងប្រែ ងរបស់ប្រទេសហ្វីលីពីន ដើម្បីធ្វើឱ្យវិស័យហិរញ្ញវត្ថុកាន់តែមានភាពធន់។

លោកNdiamé Diop នាយកធនាគារពិភពលោកប្រចាំប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងថៃ បានមានប្រសាសន៍ថា “ការរួមបញ្ចូលហិរញ្ញវត្ថុ អាចជាកត្តាសំខាន់ក្នុងការបង្កើនល្បឿន សម្រាប់កាត់បន្ថយភាពក្រីក្រ និងពង្រឹងការស្តារឡើងវិញពីវិបត្តិជំងឺរាតត្បាត”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យរបស់ធនាគារពិភពលោក បានបង្ហាញថា “មានតែពាក់កណ្តាល នៃប្រជាជនហ្វីលីពីន ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅប៉ុណ្ណោះ ដែលមានគណនីប្រតិបត្តិការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ”។

បន្ថែមពីនោះ ធនាគារកណ្តាលហ្វីលីពីន គ្រោងប្រែក្លាយប្រជាជន៧០ភាគរយនៃក្រុមមនុស្សពេញវ័យ ឱ្យមានគណនីនៅធនាគារ នៅឆ្នាំ២០២៣នេះ។

ធនាគារពិភពលោកបានបញ្ជាក់ថា ប្រាក់កម្ចីនេះ ក៏មានគោលបំណងអភិវឌ្ឍទីផ្សារធានារ៉ាប់រង គ្រោះមហន្តរាយ នៅក្នុងប្រទេសហ្វីលីពីន ដើម្បីការពារប្រជាជន ពីការធ្លាក់ចូលទៅក្នុងភាពក្រីក្រ បន្ទាប់ពីជួបគ្រោះមហន្តរាយធម្មជាតិផងដែរ។

ប្រទេសហ្វីលីពីន ដែលជាប្រទេសប្រជុំដោយកោះជាង៧.៦០០កោះ ត្រូវបានវាយប្រហារ ដោយព្យុះត្រូពិចជាមធ្យមចំនួន២០ដង ជារៀងរាល់ឆ្នាំ ដែលបណ្តាលឱ្យមានការបាក់ដី និងទឹកជំនន់ភ្លាមៗ ព្រមទាំងបំផ្លាញដំណាំ និងហេដ្ឋារចនាសម្ព័ន្ធ ហើយប្រទេសនេះ ក៏ងាយនឹងរងគ្រោះរញ្ជួយដីផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here