ធនាគារកណ្តាលចិនគ្រោងដាក់បញ្ចូលឧបករណ៍ផ្តល់កម្ចី ដើម្បីជំរុញ វិស័យអាទិភាពនៃសេដ្ឋកិច្ចជាតិ

ដោយ: គង់ លាងហួរ

ប៉េកាំង: ធនាគារកណ្តាលរបស់ប្រទេសចិន បានប្រកាសនៅថ្ងៃអាទិ​ត្យនេះថា ខ្លួននឹងដាក់បញ្ចូលនូវឧបករណ៍ផ្តល់ប្រាក់កម្ចីចំនួន៣ ដើម្បីបង្កើនការគាំទ្រសម្រាប់វិស័យគោលដៅនៃសេដ្ឋកិច្ចជាតិ។

ធនាគារកណ្តាលចិន គ្រោងបង្កើតឧបករណ៍ផ្តល់ប្រាក់កម្ចី សម្រាប់គាំទ្រការកាត់បន្ថយការបំភាយឧស្ម័នកាបូន រហូតដល់ដំណាច់ឆ្នាំ២០២៤ និងពង្រីកឧបករណ៍ផ្តល់ប្រាក់កម្ចី សម្រាប់ការលើកកម្ពស់ ការប្រើប្រាស់ធ្យូងថ្មស្អាត រហូតដល់ដំណាច់ឆ្នាំនេះ ។

ធនាគារនេះ ក៏គ្រោងនឹងពង្រីកឧបករណ៍ផ្តល់ប្រាក់កម្ចី សម្រាប់វិស័យដឹកជញ្ជូន រហូតដល់ខែមិថុនា ឆ្នាំ២០២៣នេះផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការដាក់ចេញនូវចំណាត់ការ ដើម្បីពង្រីកឧបករណ៍ផ្តល់ប្រាក់កម្ចីនេះ នឹងជួយដល់ ការអនុវត្តគោលនយោបាយរូបិយវត្ថុ ប្រកបដោយភាពប្រុងប្រយ័ត្ន និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងណែនាំស្ថាប័នហិរញ្ញវត្ថុ ឱ្យបង្កើនការគាំទ្រសម្រាប់ការអភិវឌ្ឍបៃតង និងវិស័យផ្សេងៗទៀត ។

ចាប់តាំងពីឆ្នាំ២០២០មក ខណៈប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតទី២របស់ពិភពលោកមួយនេះ ត្រូវបានអង្រួនជាលើកដំបូង ដោយវិបត្តិកូវីដ ធនាគារកណ្តាលចិន បានចាប់ផ្តើមពង្រីកនូវឧបករណ៍គោ​លនយោបាយរចនាសម្ព័ន្ធនានាជាច្រើន។

យោងតាមទិន្នន័យរបស់ធនាគារកណ្តាលចិនបានបង្ហាញថា “ប្រាក់កម្ចី ដែលមិនទាន់ទូទាត់សងវិញ ស្ថិតនៅក្នុងរង្វង់៦,៤៥ទ្រីលានយ័ន (ប្រហែល៩៥០,៩៨ពាន់លានដុល្លារ) នៅដំណាច់ឆ្នាំ២០២២”។

យោងតាមប្រភពគោលនយោបាយ និងអ្នកវិភាគ បានឱ្យដឹងថា ធ​នា​គារកណ្តាលចិន នឹងត្រៀមខ្លួនជាស្រេច ក្នុងការបង្កើនការគាំទ្រដល់វិស័យគោលដៅ ដែលជួបបញ្ហា តាមរយៈឧបករណ៍គោលនយោបាយរចនាសម្ព័ន្ធរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here