ធនាគារកូរ៉េផ្តល់ហិរញ្ញប្បទានសម្បទានលើគំរោងចម្រោះទឹកកខ្វក់ ក្រុងតាខ្មៅ

   ដោយៈ ម៉ាលីនណា

       កណ្តាលៈ ធនាគារនីហរ័ណ អហរ័ណ្ណនៃប្រទេសកូរ៉េ បានសម្រេចផ្តល់ហិរញ្ញប្បទានសម្បទាន ដល់គំរោងកសាងប្រព័ន្ខចម្រោះទឹកកខ្វក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

ព៌តមាននេះ ត្រូវបានបង្ហើបឲ្យដឹងក្នុងកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារនៃគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងតាខ្មៅ ជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស DOHWA Engineering Co., Ltd. និងក្រុមហ៊ុន Seoyoung Engineering Co., Ltd. តាមប្រព័ន្ធវីដេអូពីចម្ងាយ។

កិច្ចប្រជុំនេះ ដឹកនាំដោយលោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ កិច្ចប្រជុំជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស DOHWA Engineering Co., Ltd. និងក្រុមហ៊ុន Seoyoung Engineering Co., Ltd. ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងារនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះ ទឹកកខ្វក់នៅក្រុងតាខ្មៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គប្រជុំបានពិភាក្សាលើការកំណត់ពេលវេលា ផ្ដល់ឯកសាររបាយការណ៍រចនាប្លង់លម្អិត ឯកសារដេញថ្លៃ និងរបាយការណ៍ពង្រាងចុងក្រោ​យនៃគម្រោង ដើម្បីជំរុញឱ្យការងារនេះ អាចអនុវត្តទៅបានដោយរលូនតាមផែនការដែលបានគ្រោងទុក។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោករស់ វណ្ណាបានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស រៀបចំឯកសាររបាយការណ៍រចនាប្លង់លម្អិត និងរបាយការណ៍ពង្រាងចុងក្រោយនៃគម្រោង ឱ្យបានរួចរាល់ ត្រឹមខែមករា ឆ្នាំ២០២៣ ហើយបញ្ជូនមកក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីអាចឱ្យក្រុមការងារបច្ចេកទេស បន្តអនុវត្តកិច្ចការជំហានបន្ទាប់សម្រា​ប់គម្រោងបាន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here