ប្រជាពលរដ្ឋកម្ពុជា៦៧ភាគរយបានទទួលឥណទានផ្លូវការពី ស្ថាប័នហិរញ្ញវត្ថុនានា

ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា(NBC)បានអះអាងថា រហូតមកទល់ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋកម្ពុជា៦៧ភាគរយហើយបានទទួលសេវាហិរញ្ញវត្ថុជាផ្លូវការពីស្ថាប័នហិរញ្ញវត្ថុនានា។

NBCបានបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា មានធនាគារពាណិជ្ជចំនួន៥៨ ធនាគារឯកទេសចំនួន៩ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៨៦ ដែលមានការិយាល័យកណ្តាល និងសាខាសរុបចំនួន២.៦១៤ ព្រមទាំងម៉ាស៊ីនអេធីអឹម ស្វ័យប្រវត្តិចំនួន៣.៩៩៨នៅទូទាំងប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកហេង បូមករា អគ្គនាយករងត្រួតពិនិត្យនៃធនាគារជាតិកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ប្រជាជនកម្ពុជាចំនួន៦៧ភាគរយ នៃប្រជាជនសរុបមានលទ្ធភាពទទួលបាន សេវាហិរញ្ញវត្ថុផ្លូវការនៅឆ្នាំ ២០២២ ដែលកើនឡើងពី៥៩ភាគរយនៅឆ្នាំ២០២១។

ទន្ទឹមនឹងនេះ លោក ជា ចាន់តូ បានបន្តថា ប្រទេសកម្ពុជាបានកត់ត្រាគណនី e-wallet ចំនួន១៧,៩លានគណនី គិតត្រឹមឆ្នាំ២០២២ ដែលលើសពីចំនួនប្រជាជនកម្ពុជាចំនួន១៦លាននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here