ធនាគារChief BankសហការជាមួយZillions ដើម្បីផ្តល់កម្ចី ខ្នាតតូចផ្នែកឌីជីថល

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ធនាគារពាណិជ្ជ ឈីហ្វ(ខេមបូឌា) ម.ក តំណាងដោយ បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិ និងក្រុមហ៊ុនហ្សីលាននាម ឯ.ក តំណាងដោយលោកគុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាដៃគូយុទ្ធសាស្ត្រស្ដីពី កម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថល “Chief Easy”។

Chief Easy ជាកម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថល (កម្មវិធីកម្ចីខ្នាតតូចតាមទូរស័ព្ទដៃ) របស់ធនាគារឈីហ្វ។ អតិថិជនអាចធ្វើការស្នើសុំប្រាក់កម្ចីរហូតដល់១០០០ដុល្លារគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយពុំមានទ្រព្យធានា ហើយនៅពេលឆាប់ៗខាងមុខនេះកម្មវិធីChief Easy នឹងតំឡើងទំហំកម្ចីរហូតដល់៥,០០០ដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម អនុស្សារណៈយោគយល់គ្នានេះ បុគ្គលិកក្រុមហ៊ុន ហ្សីលាននាមឯ.ក ច្រើនជាង១៥០០នាក់ នឹងទទួលបានការផ្តល់នូវលក្ខខណ្ឌពិសេ​ស ក្នុងការស្នើឥណទានតាមរយៈ Chief Easy របស់ធនាគារឈីហ្វ។

ការចុះអនុស្សារណៈយោគយល់គ្នានេះ គឺជាការបើកផ្លូវដល់ស្ថាប័នទាំងពីរ ក្នុងការសហការលើសេវាកម្មផ្សេងៗទៀតនាពេលខាមុខផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here