លោកជា ចាន់តូៈ ការអភិវឌ្ឍន៍ធនធានមនុស្ស ជាកូនសោដើម្បីដោះស្រាយបញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ

   ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជា ចាន់តូបានថ្លែងថា ការអភិវឌ្ឍធនធានមនុស្ស គឺជាកូនសោសម្រាប់ដោះស្រាយនូវបញ្ហារបស់សង្គម និងសេដ្ឋកិច្ចជាតិ។

លោកទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានថ្លែងបែបនេះក្នុងពេល អញ្ជើញជាអធិបតីក្នុង “ពិធីប្រគល់វិញ្ញាបនបត្ររបស់វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ” ដល់សិក្ខាកាមសរុបចំនួន៣២០នាក់ ដែលប្រារព្ធធ្វើឡើងនៅអគារមណ្ឌលសិក្សាបច្ចេកទេសធនាគារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជា ចាន់តូបានបន្តថា ការដុសខាត់សមត្ថភាពលើកម្រិតជំនាញធនាគារ គឺជាកត្តាសំខាន់និងចាំបាច់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ ក៏ដូចជាការរក្សាស្ថិរភាពប្រព័ន្ធធនាគារនៅកម្ពុជា ឱ្យមានភាពរ៉ឹងមាំ និងប្រកបដោ​យបរិយាបន្ន ស្របនឹងការវិវឌ្ឍឥតឈប់ឈរ នៃប្រព័ន្ធធនាគារក្នុងតំបន់ និងសកលលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here