ធនាគារហត្ថាទទួលបានប្រាក់ចំណេញ៦០លានដុល្លារនៅឆ្នាំ២០២២ ​និងពង្រឹងគុណភាពសេវាកម្មបន្ថែមនៅឆ្នាំនេះ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ គុណភាពសេវាកម្ម ទំនុកចិត្ត និងការបំពេញសេវាកម្មជូនអតិថិជនបានល្អ បានធ្វើឲ្យធនាគារហត្ថាទទួលបាន ផលចំណេញប្រមាណ៦០លានដុល្លារកាលពីឆ្នាំ២០២២។

លោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ មករានេះថា នៅឆ្នាំ២០២២ ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ ធនាគារសម្រេចបានជោគជ័យតាមផែនការលើការបញ្ចេញឥណទាន និងការដាក់ប្រាក់បញ្ញើរពីអតិថិជន ពិសេ​សផលចំណេញរបស់យើង សម្រេចបានលើសផែនការ ដែលបានគ្រោងទុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបានបន្តថា “ខ្ញុំសូមថ្លែងអំណរគុណ ដល់សហសេវិក និងអតិថិជននៅទូទាំងប្រទេស ដែលបានប្រើប្រាស់សេវាកម្មរបស់ធនាគារ និងសូមជូនពរទទួលបានជោគជ័យគ្រប់អាជីវកម្ម”។ លោកឧកញ៉ាបានបន្តថា “ជា​មួយគ្នានេះ យើងនឹងបន្តកិច្ចសហការជាមួយអតិថិជន ឲ្យកាន់តែប្រសើរឡើងបន្តទៀត ដើម្បីទទួលបានឱកាសរីកចម្រើនទាំងអស់គ្នា”។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ជាមួយគ្នានេះ នៅឆ្នាំ២០២៣ខាងមុខ ធនាគារហត្ថានឹងពង្រឹងការបន្តធ្វើការ ក្នុងភាពជាដៃគូ ព ង្រឹកគុណភាពសេវាកម្ម និងបង្កើនទំនុកចិត្តដល់អតិថិជនថែមទៀត ដើម្បី ឲ្យអាជីវកម្មនានារបស់អតិថិជនទទួលបានជោគជ័យ។

លោកឧកញ៉ាបានបន្តថា “ភាពជោគជ័យរបស់អតិថិជន ជាអ្វីដែលយើងចង់បាន ព្រោះយើងធ្វើការក្នុងភាពជាដៃគូ និងឈរលើមូលដ្ឋានឈ្នះ ឈ្នះទាំងអស់គ្នា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here