ឌីជីថលដើរតួរសំខាន់ក្នុងការជួយផ្សព្វផ្សាយសក្តានុពលក្នុង វិស័យទេសចរណ៍

 ដោយៈ គង់ ម៉ាលីនណា

       កំពតៈ ការពង្រឹងការផ្សព្វផ្សាយរូបភាព និងវីដេអូ នៅតាមតំបន់សក្តានុពលទេសចរណ៍ តាមរយៈបណ្តាញទំនាក់ទំនងសង្គម ពិតជាមានសារៈសំខាន់។

ថ្លែងក្នុងកិច្ចប្រជុំ លោកឡាង សុលីណាទីប្រឹក្សា និងជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន គ្រប់គ្រងបណ្តាញទំនាក់ទំនងសង្គម ក្រសួងទេសចរណ៍បានមានប្រសាសន៍ថា កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេម លើកទី៣២នាពេលខាងមុខ ធ្វើយ៉ាងណាពង្រីកការផ្សព្វផ្សាយ​ អោយបានដល់គ្រប់តំបន់តាមរយៈឌីជីថល។

លោកបញ្ជាក់ថា “ការស្តារឡើងវិញក្នុងវិស័យទេសចរណ៍ ក្រោយវិបត្តិជំងឺកូវីត-១៩ និងត្រូវផ្តោតសំខាន់ លើកការជម្រុញក្នុងការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម”។ លោកបន្តថា “ការផ្សព្វផ្សាយតាមរយៈឌីជីថល ត្រូវបានចាត់ទុកថាជាកត្តាអាទិភាពមួយ ក្នុងការជម្រុញអោយភ្ញៀវទេសចរបានទៅដល់គោលដៅកម្សាន្តនានា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឡាង សុលីណា​បានបន្តថា​ បណ្តាញទំនាក់ទំនងសង្គមមិនត្រឹមតែជួយផ្សារភ្ជាប់ ពីមនុស្សទៅនឹងទីកន្លែងទេ ថែមទាំងជួយបង្កើនខាងផ្នែកសេដ្ឋកិច្ចតាមតំបន់ទៀតផង។ លោកបន្ថែមថា ព្រឹត្តិការណ៍បុណ្យជាតិ និងបុណ្យទេសចរណ៍នានា គឺជាគឺជាឱកាសក្នុងការបង្កើតរូបភាព និងវីដេអូ សម្រាប់ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លើកទឹកចិត្ត និងសហការការជាមួយ influencersល្បីៗ ដើម្បីផ្សព្វផ្សាយបន្ថែមតាមប្រព័ន្ធឌីជីថល។ ចងក្រងជាឯកសាររូបភាព និងវីដេអូ សម្រាប់ការផ្សព្វផ្សាយ ព្រឹត្តិការណ៍ធំៗទាំងក្នុងស្រុក និងអន្តរជាតិ។ សម្របសម្រួលកិច្ចសហការ រវាងប្រតិបត្តិករទេសចរណ៍ សហគមន៍ទេស​ចរ​ណ៍ ជាមួយInfluencers ក្នុងការផ្សព្វផ្សាយសក្តានុពល វិស័យទេស​ចរណ៍។

លោកឡាង សុលីណា បានបង្ហាញពីការជឿជាក់ថា កិច្ចសហការរវាងដៃគូរឯកជន និង influencers នឹងប្រឹងធ្វើយ៉ាងណាជួយគ្នា ក្នុងបង្កើតជាប្រភព សម្រាប់អោយភ្ញៀវទេសចរបានដឹង​​ បានស្គាល់កន្លែងទស្សនានានានៅក្នុងខេត្តកំពត ហើយមន្ទីទេសចរណ៍ និងក្រសួង នឹងជួយផ្សព្វផ្សាយបន្តតាមរយៈបណ្តាញទំនាក់ទំនងសង្គម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here