ស្វាគមន៍ឆ្នាំ២០២៣ធនាគារហត្ថាដាក់ដំណើរការAppលើទូរស័ព្ទដៃ ដើម្បីសម្រួលការប្រើប្រាស់របស់អតិថិជន

ដោយៈម៉ាលីណា

ភ្នំពេញ: ដើម្បីសម្រួលដល់ការប្រើប្រាស់របស់អតិថិជន ធនាគារហត្ថាបានសម្ភោធ ដាក់ឲ្យដំណើរការសេវាកម្មធនាគារចល័ត (Mobile App) របស់ខ្លួនកាលពីថ្ងៃទី១៦ មករាកន្លងមកនេះ។

ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៧ មករានេះថា ដោយសារកំណើននៃ​ការប្រើប្រាស់របស់អតិថិជន និងការរីកចម្រើនបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ ធនាគារហត្ថាបានដាក់ឲ្យដំណើរការ សេវាទូរស័ព្ទចល័តរបស់ខ្លួន ដែល​នេះជាផ្នែកមួយ នៃការវិនិយោគលើបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់យើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបានបន្តថា “ការរីកចម្រើនបច្ចេកវិទ្យាហិរញ្ញវត្ថុបានជួយសម្រួលសេវាកម្មរបស់ធនាគារ ដល់អតិថិជនកាន់តែលឿន មានសុវត្ថិភាព​ខ្ពស់ដល់អតិថិជន”។ លោកបានបន្តថា “នៅឆ្នាំ២០២៣នេះ យើងនឹងបន្តវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋធនាគាររបស់យើង ដើម្បីអតិថិជន និងបង្កើនទំនុកចិត្តបន្ថែមទៀតដល់ដៃគូរបស់យើង”។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ក្នុងបរិការណ៍នេះ ធនាគារនិងអតតិថិជន ត្រូវធ្វើការរួមគ្នាកាន់តែជិតស្និទ្ឋ ដើម្បីសម្រេចបានជោគជ័យរួមគ្នា ហើយធនាគារនឹងវិនិយោគកាន់តែច្រើន ដើម្បីសម្រួលដល់ការប្រើប្រាស់របស់អតិថិជនផង ដើម្បីពង្រីកវិសាលភាពសេវាកម្មរបស់យើងផង និងដើម្បីសម្រេចជោគជ័យតាមផែនការ និងយុទ្ឋសាស្រ្តដែលបានដាក់ចេញ​របស់យើងផង”។

លោកឧកញ៉ាបានបន្តថា ជាមួយនឹងការពង្រឹងគុណភាពសេវាកម្ម ពង្រីកសេវាកម្មតាមរយៈបច្ចេកវិទ្យានានា ធនាគារហត្ថាទទួលបានទំនុកចិត្ត និងភាពជោគជ័យ ដោយអត្រាចំណេញរបស់យើង សម្រេចបាន៦០លានដុល្លារកាលពីឆ្នាំ២០២២ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here