លោកឧកញ៉ាលឹម ហេងៈ សេដ្ឋកិច្ចកម្ពុជានឹងកាន់តែមានកំនើនល្អប្រសើរ

 ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានសម្តែងសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នៅតែមានកំនើនល្អប្រសើរតាមការព្យាករណ៍របស់ស្ថាប័នអន្តរជាតិ និងរដ្ឋាភិបាលកម្ពុជា។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីសប្តាហ៍មុនថា ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន កម្ពុជា កូរ៉េ និងការចូលជាធរមាននៃកិច្ចព្រមព្រៀង ភាពជាដៃគីសេដ្ឋកិច្ចថ្នាក់តំបន់(RCEP) និងច្បាប់វិនិយោគថ្មីរបស់កម្ពុជាបានដាក់ឲ្យអនុវត្តន៍ វានឹងជាកត្តាសំខាន់ៗ ដែលអាចជម្រុញកំនើនសេដ្ឋកិច្ចបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបានបន្តថា “ការដែលប្រទេសចិន ដកចេញនូវរបាំងសូន្យកូវីដ១៩ ដែលបានប៉ះពាល់ដល់ការនាំចេញទៅកាន់ចិន ហេតុនេះការ​ដកចេញគោលនយោបាយសូន្យកូវីដ នឹងជួយជម្រុញវិស័យទេសចរណ៍ ឧស្សាហកម្ម ទេសចរណ៍ ការដឹកជញ្ជូន និងវិស័យវាយណភ័ណ្ឌកម្ពុជារីកចម្រើន”។

លោកឧកញ៉ាលឹម ហេងបានបន្តថា ប្រសិនជាវិស័យទាំងនេះដើរ នឹងធ្វើឲ្យវិស័យដទៃទៀត ពិសេសវិស័យអចលនទ្រព្យ នឹងដំណើរការល្អប្រសើរផងដែរ”។ លោកបន្តថា “ការបើកចំហរសេដ្ឋកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើន៥,៥ភាគរយ តាមការប្រកាស​របស់ប្រមុខរដ្ឋាភិបាលកន្លងមក”។

លោកឧកញ៉ាបានបន្តថា សេដ្ឋកិច្ចកម្ពុជានឹងបន្តរីកចម្រើន សម្រាប់រយៈពេលមធ្យម និងរយៈពេលវែងបន្តទៀត ដោយសារគោលនយោបាយជាច្រើនត្រូវបានដាក់ចេញ ដើម្បីទាក់ទាញ និងលើកទឹកចិត្តដល់ការវិនិយោគពីបរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here