កម្ពុជានិងអេមីរ៉ាតអារ៉ាប់រួមបន្តពិភាក្សាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិគ្រោះយោបល់លើការចរចាជំពូកស្តីពីពាណិជ្ជកម្មសេវាកម្ម ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។

លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចរចាបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង​ពិគ្រោះយោបល់​ស្តីពីការពិនិត្យលើ​បញ្ជីផ្តល់ទីផ្សារ(Offer List) និងបញ្ជីសំណើ (Request List) នៅក្នុងជំពូក​ស្តីពីពាណិជ្ជកម្មសេវាកម្ម ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែល​មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ មកពីអន្តរក្រសួងពាក់ព័ន្ធសំខាន់ៗ ជាច្រើន កាលពីថ្ងៃទី ០៩ ខែ មករា។

លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចរចាបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង​ពិគ្រោះយោបល់​ស្តីពីការពិនិត្យលើ​បញ្ជីផ្តល់ទីផ្សារ (Offer List) និងបញ្ជីសំណើ (Request List) នៅក្នុងជំពូក​ស្តីពីពាណិជ្ជកម្មសេវាកម្ម ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែល​មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ មកពីអន្តរក្រសួងពាក់ព័ន្ធសំខាន់ៗ ជាច្រើន កាលពីថ្ងៃទី ០៩ ខែ មករា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចរចាកិច្ចព្រមព្រៀងនេះ បានប្រព្រឹត្តទៅចំនួន0២ជុំរួច​មកហើយ ដោយទទួលបាននូវលទ្ធផលល្អគួរឱ្យកត់សម្គាល់។ ដោយឡែក នាពេលនេះ បានពិភាក្សាលើលទ្ធភាពរបស់កម្ពុជា ក្នុងការផ្តល់ឱ្យតាមការស្នើសុំរបស់ភាគី​អេមីរ៉ាត​អារ៉ាប់រួម និងការស្នើអ្វីបន្ថែមពីលើការផ្តល់ឱ្យរបស់ភាគីអេមីរ៉ាតអារ៉ាប់រួម ពាក់ព័ន្ធនឹងការបើកច្រកទីផ្សារ (Market Access) និងប្រព្រឹត្តកម្មជាតិ (National Treatment) ចំពោះវិស័យ/អនុវិស័យសំខាន់ៗ រួមមានពាណិជ្ជកម្ម វិនិយោគ កសិកម្ម សុខាភិបាល វិស្វកម្មសំណង់ស៊ីវិល ទេសចរណ៍ ការដឹកជញ្ជូន និងការស្រាវ​ជ្រាវជាដើម។

ចំពោះការវិភាគសម្រាប់ការបើកច្រកទីផ្សារសេវា ត្រូវផ្អែកជាមូលដ្ឋានលើកត្តាមួយចំនួន រួមមាន សមត្ថភាពឧស្សាហកម្ម​ក្នុងស្រុក សក្តានុពលនាពេលបច្ចុប្បន្ននិងអនាគត តម្រូវការចំាបាច់ មិនមានផលប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុក ឬប៉ះពាល់តិចតួចបំផុតបើប្រៀបធៀបនឹងការបើកវិស័យ/អនុវិស័យដ៏ទៃ។

លោកស្រី តឹករ៉េត កំរង បានលើកឡើងថា ការចរចាពាណិជ្ជកម្មសេវាកម្មមានសារៈសំខាន់ សម្រាប់ឧត្តម​ប្រយោជន៍សេដ្ឋកិច្ចជាតិ និងសំណូមពរឱ្យមានការចូលរួមពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធតាមវិស័យ ក្នុងកិច្ចពិគ្រោះយោបល់ នឹងផ្តល់ធាតុចូលក៏ដូចជាលើកឡើងនូវបញ្ហាប្រឈមសំខាន់ៗ ដើម្បីឱ្យក្រុម​មន្ត្រីចរចា​អន្តរក្រសួងយល់ច្បាស់ពីតម្រូវការ ធានាការទទួលបានអត្ថប្រយោជន៍ជាអតិបរមា និងការពង្រឹក​សមត្ថភាព​ឧស្សាហកម្មក្នុងស្រុក សម្រាប់ពាណិជ្ជករ ធុរជន និងវិនិយោគិនកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here