មន្ទីរពេទ្យជាតិធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជាទំហំជាង៨ហិចតានឹងបើកដំណើរការនៅពាក់កណ្តាលឆ្នាំ២០២៣

ដោយ៖ សុផារី

ភ្នំពេញ : មន្ទីរពេទ្យជាតិធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលសាងសង់នៅលើដីទំហំ៨ហិចតា និងមានសមត្ថភាពផ្ទុកបានជិត១ម៉ឺនគ្រែ នឹងបើកដំណើរការនៅក្នុងខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានលើកឡើងថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ ថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានទីតាំងស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សាងសង់លើផ្ទៃដីទំហំជិត៨ហិចតា ដែលមានគ្រែសរុប ចំនួន៩.៥៩៣គ្រែ ហើយមានអគារសរុបចំនួន១១អគារ ដែលអគារនីមួយៗសុទ្ធតែមានមុខងារសំខាន់ៗជាពិសេស អគារ T1,T2 ជាពិសេសមន្ទីរពេទ្យជាតិ តេជោសន្ដិភាពដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ និងដាក់ឱ្យដំណើរការជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានបន្ដថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ ជូនបងប្អូនប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រីទូទាំងប្រទេស ជាពិសេសអ្នកជំងឺមកពី១៤ខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ព្រមទាំងអ្នកជំងឺដែលមកពីខេត្ដកណ្ដាល និងខេត្ដកំពង់ស្ពឺ ដែលជាព្រំប្រទល់ជាប់នឹងរាជធានីភ្នំពេញ។

យោងតាមលោកស្រី ក្នុងករណីដែលមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ គឺមន្ទីរពេទ្យជាតិ តេជោសន្ដិភាពដ៏ធំមួយនេះ អាចមានលទ្ធភាព ក្នុងការទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេ ពិសេសជាមួយនឹងការបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដា៕

LEAVE A REPLY

Please enter your comment!
Please enter your name here