លោកឧកញ៉ាហួត អៀងតុងៈទំហំប្រាក់បញ្ញើររបស់ធនាគារហត្ថាកើនឡើង២៥ភាគរយ

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ធនាគារហត្ថាបានបន្តភាពរីកចម្រើនរបស់ខ្លូន ដោយទំហំប្រាក់បញ្ញើរ និងការបញ្ចេញឥណទាន បានកើនឡើងស្របតាមផែនការដែលបានដាក់ចេញ។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃធនាគារហត្ថា បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះថា បន្ទាប់ពីបណ្តាគ្រឹះស្ថានធនាគារ បានដំឡើងអត្រាការប្រាក់បញ្ញើមក ចំនួនអ្នកមកដាក់បញ្ញើបានកើនឡើង គួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២២នេះ ដែលការកើនឡើងភាគច្រើន គឺបញ្ញើជាប្រភេទប្រាក់ដុល្លារ ខណៈប្រាក់រៀលកើនឡើងតិចតួច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ធនាគារហត្ថា នៅឆ្នាំ២០២២ ការដាក់ប្រាក់បញ្ញើបានកើនឡើងប្រមាណ២៥% ដោយធនាគារនេះ ផ្តល់នូវអត្រាការប្រាក់ប្រហា​ក់ប្រហែលគ្នារវាងប្រាក់ដុល្លារ និងប្រាក់រៀលគឺចាប់ពី៨% ទៅ៨.៥% អា​ស្រ័យលើចំនួនទឹកប្រាក់ និងរយៈពេលនៃការដាក់បញ្ញើ”។ ​

លោកឧកញ៉ាហួត អៀងតុងបានបន្ថែមថា “ការដំឡើងអត្រាប្រាក់បញ្ញើជាប្រាក់ដុល្លារ គឺជារឿងមួយល្អ ដែលជួយទប់កុំឱ្យប្រាក់ដុល្លារហូរចេញទៅក្រៅវិញ ពីព្រោះកន្លងមកយើងដឹងហើយថា វិស័យហិរញ្ញវត្ថុយើង យើងបានកៀរគរប្រភពទុនពីក្រៅប្រទេសមកច្រើន ហើយយើងមើលទំនោរនៅក្រៅប្រទេស គឺអត្រាឡើងថ្លៃ យើងមើលទៅទំនោរវាអាចហូរចេញទៅ

លោកបន្ថែមថា ដូច្នេះហើយការដំឡើងអត្រាប្រាក់បញ្ញើនេះ គឺយើងអាចទប់មិនឱ្យថវិកា ទាំងអស់នោះហូរចេញទៅក្រៅប្រទេស។ អឹចឹងហើយបានជាយើងឃើញថា កំណើនប្រាក់ដុល្លារនៅតែមានភាពល្អជាធម្មតា


LEAVE A REPLY

Please enter your comment!
Please enter your name here