កូរ៉េខាងត្បូងគ្រោងលក់មូលបត្របំណុលរដ្ឋប្រមាណ៨,២ពាន់លានដុល្លារក្នុងខែមករាខាងមុខ

ដោយ: លាងហួរ

សេអ៊ូល: ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបានឱ្យដឹង កាលពីថ្ងៃចន្ទ ទី២៦ ខែធ្នូនេះថា ប្រទេសកូរ៉េខាងត្បូងគ្រោងលក់មូលបត្របំណុលរដ្ឋចំនួន១០,៥ពាន់ពាន់លានវ៉ុន (៨,២ពាន់លានដុល្លារអាមេរិក) នៅខែមករាខាងមុខនេះ។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ក្រសួងនឹងបោះផ្សាយប័ណ្ណរតនាគារចំនួន១,៩ពាន់ពាន់លានវ៉ុន ដែលមានកាលកំណត់រយៈពេល៤ឆ្នាំ។ ក្រសួងក៏គ្រោងបោះផ្សាយប័ណ្ណបំណុលរដ្ឋាភិបាលរយៈពេល៥ឆ្នាំ ចំនួន១,៨ពាន់ពាន់លានវ៉ុនផ្សេងទៀត នៅក្នុងខែមករាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងគ្រោងលក់មូលបត្របំណុលចំនួន២ពាន់ពាន់លានវ៉ុន ជាមួយនឹងកាលកំណត់រយៈពេល១០ឆ្នាំ រួមជាមួយប័ណ្ណរតនាគារចំនួន៧០០ពាន់លានវ៉ុនផងដែរ។ នៅក្នុងខែធ្នូនេះ ប្រទេសកូរ៉េខាងត្បូងបានបោះផ្សាយមូលបត្របំណុលរដ្ឋចំនួន៣,៨ពាន់ពាន់លានវ៉ុន។

ក្រសួងហិរញ្ញវត្ថុបានបញ្ជាក់ នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយថា ប្រទេសកូរ៉េខាងត្បូងគ្រោងលក់មូលបត្របំណុលរដ្ឋ ដែលមានតម្លៃរហូតដល់ទៅ១៦៧,៨ពាន់ពាន់លានវ៉ុន នៅឆ្នាំ២០២៣ខាងមុខនេះ។

ក្រសួងបានបន្ថែមថា ខ្លួនគ្រោងបោះផ្សាយ ប្រហែល៥០ទៅ៦០ភាគរយនៃបរិមាណ ដែលបានគ្រោងទុកនៅក្នុងឆមាសទី១ ឆ្នាំ២០២៣ ធៀបនឹងចំនួន៦២ភាគរយ នៅក្នុងអំឡុងខែមករា ដល់ខែមិថុនា នៃឆ្នាំ២០២២នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here