ចំណេះដឹង! ហេតុអ្វី​ត្រូវ​តាមដាន​ត្រួតពិនិត្យ​ការវាយតម្លៃ​ថ្លៃ​អចលនទ្រព្យ និង​ការដោះស្រាយ​ការតវ៉ា?

ដោយ ​វុត្ថា

ភ្នំពេញៈ ដើម្បី​ធានា​ប្រសិទ្ធិភាព នៃ​ប្រព័ន្ធ​វាយតម្លៃ​ថ្លៃ​អចលនទ្រព្យ ចាំបាច់​ត្រូវមាន​ការតាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ការអនុវត្ត​របស់​វិស័យ​សាធារណការ ដោយ​ត្រូវបង្កើត​អង្គភាព​មួយ​ទទួលបន្ទុក​ការងារ​នេះ។

យោងតាម​ប្រភព​គោលនយោបាយ​ជាតិ​ស្តីពី ប្រព័ន្ធ​វាយតម្លៃ​ថ្លៃ​អចលនទ្រព្យ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបណីយកម្ម និង​សំណង់​បញ្ជាក់ថា ក្នុង​ជំហាន​ដំបូង​អង្គភាព​នេះ គួរ​ស្ថិតនៅក្នុង​គណៈកម្មាធិកា​ររ​វាយតម្លៃ​ថ្លៃ​អចលនទ្រព្យ​ថ្នាក់ជាតិ ថ្នាក់​រាជធានី ខេត្ត និង​ថ្នាក់ក្រុង ស្រុក ខណ្ឌ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្ត្រី​ដែលមាន​ភារៈ​តាមដាន​ត្រួតពិនិត្យ​នេះ ត្រូវ​ទទួលបន្ទុក​បន្ថែ​ម​ទៀត​ក្នុងការ​ដោះស្រាយ​ទំនាស់ និង​បណ្តឹងតវ៉ាផ្សេងៗ ដែល​កើតមាន​ក្នុង​យុត្តាធិការ​របស់ខ្លួន​លើ​លទ្ធផល​នៃ​ការវាយតម្លៃ​ណាមួយ របស់​វិស័យ​សាធារណៈ ដោយ​ផ្អែកលើ​ទិន្នន័យ/ព័ត៌មាន​ដែល​អាច​រកបាន​នៅក្នុង​មូលដ្ឋាន និង​កត្តាផ្សេងៗទៀត ដែល​ជះឥទ្ធិពល​លើ​តម្លៃ​ថ្លៃ​ដី និង​សំណង់​នៅជាប់​ដី​នៃ​ទីតាំង​នោះ។

ក្នុងការ​ដោះស្រាយ​ទំនាស់ ឬ​បណ្តឹងតវ៉ា ប្រសិនបើ​ភាគី​ពាក់ព័ន្ធ​ព្រមព្រៀងគ្នា​ទទួលយក​មតិ​របស់​មន្ត្រី​ក្នុង​ផ្នែក​នេះ ដោយមាន​ការបញ្ជាក់​ជា​ផ្លុ​វ​ការ​នោះ ការដោះស្រាយ​លើ​ការតវ៉ា ឬ​ទំនាស់​លើ​លទ្ធផល​នៃ​ការវាយតម្លៃ ត្រូវ​ចាប់​ទុកជា​ការយល់ព្រម​ជា​ផ្លូវការ។

ប៉ុន្តែ​បើ​ភាគី​ពាក់ព័ន្ធ មិន​យល់ព្រម​ទទួលយក​មតិយោបល់រ​បស់​មន្ត្រី ក្នុង​ផ្នែក​នេះ​ទេ ការប្តឹងតវ៉ា​ត្រូវបញ្ជូន​ទៅ​ដោះស្រាយ​នៅ​ថ្នាក់លើ​ទៀត តាម​ឋានានុក្រម​របស់​ដល់​ថ្នាក់ជាតិ និង​ជា​ចុងក្រោយ​ទៅ​តុលាការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here