តៃវ៉ាន់ស្នើដល់សហភាពអឺរ៉ុបឱ្យពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេរ ភាគីដែលជាប់គាំងយូរ

ដោយ: លាងហួរ

តៃប៉ិ: ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា តៃវ៉ាន់ស្នើឱ្យមានការពន្លឿនលើកិច្ចព្រមព្រៀងវិនិយោគទ្វេរភាគីជាមួយសហភាពអឺរ៉ុប។

សហភាពអឺរ៉ុបបានដាក់បញ្ចូលតៃវ៉ាន់ នៅក្នុងបញ្ជីដៃគូពាណិជ្ជកម្មរបស់ខ្លួន សម្រាប់កិច្ចព្រមព្រៀងវិនិយោគទ្វេរភាគី ដ៏មានសក្តានុពលនៅក្នុងឆ្នាំ២០១៥ ដែលជាឆ្នាំមុនពេលលោកស្រីTsai ក្លាយជាប្រធានាធិបតីរបស់តៃវ៉ាន់ ប៉ុន្តែEUមិនបានពិភាក្សាជាមួយតៃវ៉ាន់ លើបញ្ហានេះចាប់តាំងពីពេលនោះមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណាក្តីសហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួនមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះទេ ដោយសារតែការជំទាស់ពីប្រទេសចិន ដែលចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន។

នៅក្នុងជំនួបជាមួយគណៈប្រតិភូ មកពីគណៈកម្មាធិការសភាអឺរ៉ុបស្តីពីពាណិជ្ជកម្មអន្តរជាតិ លោកស្រី Tsai បានមានប្រសាសន៍ថា តៃវ៉ាន់ និងសហភាពអឺរ៉ុបគួរតែបង្កើត“សម្ព័ន្ធភាពប្រជាធិបតេយ្យដែលមានភាពធន់”។

លោកស្រីបានថ្លែងបញ្ជាក់ថា “តៃវ៉ាន់ស្វែងរកការពង្រឹងការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេរភាគី ពង្រឹងសន្តិសុខសង្វាក់ផ្គត់ផ្គង់ និងពន្លឿនវឌ្ឍនភាព លើកិច្ចព្រមព្រៀងវិនិយោគទ្វេរភាគីតៃវ៉ាន់-សហភាពអឺរ៉ុប” ដែលនឹងជំរុញឱ្យមានទំនុកចិត្ត ដល់អាជីវកម្មដល់ភាគីទាំងសងខាង ដើម្បីពង្រីកការវិនិយោគ។

សហភាពអ៊ឺរ៉ុបបាននឹងកំពុងយកចិត្តទុកដាក់ ចំពោះកោះតៃវ៉ាន់ ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដ៏សំខាន់មួយ ក្នុងនាមជាដៃគូ“មានគំនិតដូចគ្នា”ដែលខ្លួនចង់ធ្វើការជាមួយ ក្រោមច្បាប់បន្ទះឈីបអឺរ៉ុប ដែលបានបង្ហាញនៅក្នុងខែកុម្ភៈ។

លោកស្រី Anna-Michelle Asimakopoulou ថ្នាក់ដឹកនាំគណៈប្រតិភូ បានបញ្ជាក់ប្រាប់លោកស្រី Tsai ថា EU និងតៃវ៉ាន់បានចែករំលែកតម្លៃរួម ដូចជាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

លោកស្រីAsimakopoulou បានបន្តថា សហភាពអឺរ៉ុបទទួលស្គាល់ថាភាពជាដៃគូរបស់យើងក្នុងពាណិជ្ជកម្ម និងការវិនិយោគជាមួយតៃវ៉ាន់ គឺជាទំនាក់ទំនងយុទ្ធសាស្ត្រ ជាមួយនឹងផលប៉ះពាល់ភូមិសាស្ត្រនយោបាយ ។

លោកស្រីបញ្ជាក់ថា “សហការីរបស់លោកស្រី និងលោកស្រីផ្ទាល់បានអំពាវនាវឱ្យគណៈកម្មការអឺរ៉ុប ចាប់ផ្តើមដោយគ្មានការពន្យាពេលនូវការវាយតម្លៃផលប៉ះពាល់ ការពិគ្រោះយោបល់ជាសាធារណៈ និងការអនុវត្តវិសាលភាព សម្រាប់កិច្ចព្រមព្រៀងវិនិយោគទ្វេរភាគីរវាង EU និងកោះតៃវ៉ាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here