កម្មវិធីកសាងសមត្ថភាពថាមពលស្អាតអាស៊ាន-ចិន និងដំណើរទស្សនកិច្ចសិក្សាវារីអគ្គិសនីសេសានក្រោម២

 ដោយៈ ម៉ាលីនណា

       ស្ទឹងត្រែងៈ ក្នុងនាមជាប្រធានថាមពលអាស៊ានឆ្នាំ២០២២ ក្រសួងរ៉ែនិងថាមពល បានសហការជាមួយវិទ្យាស្ថានវិស្វកម្មថាមពល (CREEI) នៃសាធារណៈរដ្ឋប្រជាមានិតចិន និងមជ្ឈមណ្ឌលថាមពលអាស៊ាន (ACE) រៀបចំកម្មវិធី កសាងសមត្ថភាពថាមពលស្អាតអាស៊ាន-ចិន និងដំណើរទស្សនកិច្ចសិក្សា វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង។

គំរោងសេសានក្រោម២ ជាគម្រោងវារីអគ្គិសនីធំជាងគេនៅកម្ពុជា និងទស្សនាទីតាំងប្រវត្តិសាស្ត្រ ក្នុងខេត្តសៀមរាប នាថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួម ពីបណ្តាប្រទេសជាសមាជិកអាស៊ានសរុប៤០រូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងនៃកម្មវិធីនេះ គឺដើម្បីផ្លាស់ប្តូរព័ត៌មាន និងចែករំលែកអំពីវឌ្ឍនភាពនៃការអភិវឌ្ឍវារីអគ្គិសនី ក៏ដូចជា គោលនយោបាយច្បាប់ និងបទប្បញ្ញត្តិរបស់បណ្តាប្រទេសអាស៊ាន ក្នុងការលើកកម្ពស់ និងកែលម្អគម្រោងវារីអគ្គិសនីក្នុងតំបន់ ដោយធ្វើយ៉ាងណាឱ្យមានចីរភាពទំនើប និងមានការគិតគូរ អំពីផលប៉ះពាល់សង្គម និងបរិស្ថានខ្ពស់បន្ថែមទៀត។

គណៈប្រតិភូអាស៊ាន បានអញ្ជើញទៅទស្សនាគម្រោងវារីអគ្គិសនីសេសានក្រោម២ និងទីតាំងដោះស្រាយផលប៉ះពាល់ រួមមាន សាលារៀន ផ្សារ ផ្ទះប្រជាពលរដ្ឋ ដីស្រែធ្វើដំណាំ ជាដើម ក្នុងនោះគណៈប្រតិភូអាស៊ាន ក៏បានផ្តល់អំណោយជាសម្ភារៈសិក្សា ជូនដល់សិស្សានុសិស្សផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here