ក្រុមហ៊ុនកូរ៉េមួយបង្ហាញបំណងក្នុងការវិនិយោគវិស័យថាមពលអគ្គីសនីនៅក្នុងប្រទេសកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍវិស័យថាមពលអគ្គីសនីដ៏ធំមួយ នៃសាធារណរដ្ឋកូរ៉េ បានបង្ហាញបំណងក្នុងការធ្វើវិនិយោគក្នុងវិស័យថាមពលអគ្គីសនីនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុននេះអភិវឌ្ឍវិស័យ ថាមពល អគ្គីសនី នៃសាធារណរដ្ឋកូរ៉េ ដែលកំពុងធ្វើអាជីវកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជិត១០ឆ្នាំ មកហើយ ដើម្បីបង្ហាញពីបទពិសោធន៍ការងាររបស់ក្រុមហ៊ុនដែលបានអនុវត្តន៍ជាបន្តបន្ទាប់មកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ លោក Lee Seonhak នាយកប្រតិបត្តិក្រុមហ៊ុន លី ឡូវ Development ថា ក្រុមហ៊ុនរបស់សាធារណរដ្ឋកូរ៉េ ចង់មកធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយសារពិនិត្យឃើញថា កម្ពុជា មានសក្តានុពលច្រើន ហើយក្នុងឱកាសនេះ ក្រុមហ៊ុនកូរ៉េ មានគោលបំណង យកគំរូពិសោធន៍ប្រព័ន្ធសន្និសីទតាមវីដេអូ ដែលជាប្រព័ន្ធមួយធានាសុវត្ថិភាព លឿន និងធានាគុណភាពខ្ពស់។

ជាមួយនេះដែរ ក្រុមហ៊ុន ក៏ធ្វើការវិនិយោគលើការផលិតគ្រឿងបរិក្ខាផ្ទុកនិងបញ្ជូនអគ្គីសនី ដែលអាចធ្វើការផលិតជាអាគុយស្ងួត ការបញ្ជូនភ្លើងអគ្គីសនី តាមខ្សែភ្លើងពីកន្លែងមួយទៅកន្លែងមួយ បានដោយសុវត្ថិភាព ។

 

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានការអរគុណដល់ក្រុមហ៊ុនរបស់សាធារណរដ្ឋកូរ៉េ ដែលមានគោលបំណងចង់មកធ្វើវិនិយោគក្នុងវិស័យថាមពលអគ្គីសនីនៅកម្ពុជា ហើយក្រសួងព័ត៌មាន នឹងធ្វើការពិនិត្យលើសំណើមួយចំនួននេះរបស់ក្រុមហ៊ុន ដើម្បីបញ្ជូនទៅ ក្រសួងរ៉ែ និងថាមពល ដែលមានជំនាញក្នុងការពិនិត្យ ឆ្លើយតបវិញ បានទាក់ទងសំណើខាងលើនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here