ក្រសួងទេសចរណ៍បង្ហាញទិដ្ឋភាពដ៏ស្រស់ស្អាតរបស់កោះឆ្លាម ក្នុងខេត្តកោះកុង

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ស្ថិតនៅឆ្ងាយពីកោះស្តេចប្រហែល៣៥គីឡូម៉ែត កោះឆ្លាមបានលាក់ខ្លួននៅដែនសមុទ្យខ្មែរ ដែរឆ្ងាយពីវត្តមានរបស់មនុស្ស។

លក្ខណៈពិសេសនៃកោះនេះគឺ កោះនេះផ្គុំឡើងពីថ្មបន្តុបលើគ្នា ផ្ទៃទឹកជុំវិញកោះនេះ មានសភាពថ្លានិងមានជីវចំរុះរស់នៅ ដែលជាចំនុចពិសេសសម្រាប់អ្នកចូលចិត្តមុជទឹកលេងកម្សាន្ត។

កោះឆ្លាម ជាកោះដ៏ស្រស់ស្អាតមួយ ក្នុងចំណោមកោះដ៏ស្រស់ស្អាតជាច្រើនទៀតក្នុងខេត្តកោះកុង ដែលត្រូវបានអ្នកជំនាញទេសចរណ៍ហៅខេត្តនេះថា ជារតនៈសម្បត្តិធម្មជាតិ សម្រាប់បំរើឲ្យវិស័យទេសចរណ៍ដ៏​មានសក្តានុពលបំផុត ប៉ុន្តែរដ្ឋាភិបាលមិនទាន់បានទាយយកអស់ សក្តានុពល មកប្រើប្រាស់នៅឡើយ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here