គំរោងស្តារឡើងវិញផ្លូវជាតិលេខ៨ចាប់ពីគីឡូម៉ែត្រលេខ២៥+៨២០ ដល់គីឡូម៉ែត្រ ២៩+៣០០សម្រេចបាន៥០ភាគរយ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ លោកនូ សុវត្ថិ រដ្ឋលេខាធិការក្រសួងសារធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង ចុះពិនិត្យការដ្ឋានគម្រោងស្ដារឡើងវិញ កំណាត់ផ្លូវជាតិលេខ៨ ចាប់ពីគីឡូម៉ែត្រ២៥+៨២០ ដល់គីឡូម៉ែត្រ២៩+៣០០។

គម្រោងស្ដារឡើងវិញកំណាត់ផ្លូវជាតិលេខ៨នេះ មានប្រវែងសរុប២ ៤៨០ម៉ែត្រ ទទឹង២៤,៥១ម៉ែត្រ ដោយនៅកណ្ដាលទ្រូងផ្លូវមានសួនច្បារ ទទឹង៣ម៉ែត្រ មានលូបង្ហូរទឹកភ្លៀងនៅសងខាងផ្លូវ និងមានបំពាក់បង្គោលភ្លើង និងភ្លើងបំភ្លឺពេលយប់ ដែលកន្លែងខ្លះនៃផ្លូវគឺត្រូវចាក់បេតុង រួចអ៊ុតកៅស៊ូACពីលើ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងនេះ ត្រូវបានអនុវត្តដោយកងវិស្វកម្ម សម្តេចតេជោសៀមរាប (ក្រុម ក) ដែលគិតមកដល់បច្ចុប្បន្ន គម្រោងសម្រេចបាន៥០%ហើយ។

ក្នុងឱកាសចុះពិនិត្យនេះ លោករដ្ឋលេខាធិការ បានណែនាំឱ្យក្រុមកងវិស្វកម្មដែលទទួលអនុវត្តគម្រោង ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមប្លង់បច្ចេក​ទេស និងកិច្ចសន្យា និងត្រូវជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងដាក់ស្លាកសញ្ញានៅគ្រប់ការដ្ឋាន ដែលកំពុងសាងសង់ ដើម្បីធានាសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here