ITFនឹងសម្ភោធកម្មវិធីហេដ្ឋារចនាសម្ព័ន្ឋប្រកបដោយនិរន្តរភាពអាស៊ីនៅកម្ពុជា

 ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ វេទិកាដឹកជញ្ជូនអន្តរជាតិ (ITF) ដើម្បីពិភាក្សាលើការត្រៀមរៀបចំព្រឹត្តិការណ៍សម្ពោធកម្មវិធីហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ី (SIPA) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសកម្ពុជា។

កិច្ចប្រជុំនេះដឹកនាំដោយលោក ឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើ​ញដឹកនាំក្រុមការងារ និងមន្ត្រីជំនាញរបស់ក្រសួង ជួបពិភាក្សាជាមួយក្រុមមន្រ្តីជំនាញ ក្នុងគោលបំណងឱ្យក្រុមការងារ អាចស្វែងយល់បន្ថែមពីវេទិកាដឹកជញ្ជូនអន្តរជាតិ (ITF) និងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ី (SIPA) ដើម្បីអនុញ្ញតឱ្យក្រុមការងារទាំងមូលអាចត្រៀមខ្លួនបានរួចរាល់ ក្នុងការចាត់តាំងមន្ត្រីបង្គោលធ្វើការសម្របសម្រួលក្នុងពិធីសម្ពោធគម្រោង (SIPA) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ អាចប្រព្រឹត្តទៅបានយ៉ាងរលូន និងប្រកបដោយប្រសិទ្ធភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ី ហៅកាត់ថា SIPA នេះ គឺជាកម្មវិធីគាំទ្រដល់ការអភិវឌ្ឍ ប្រកបដោយនិរន្តរភាពនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីតភ្ជាប់ទំនាក់ទំនងរវាងអាស៊ីកណ្តាល និងអាស៊ីអាគ្នេយ៍ឱ្យកាន់តែប្រសើរឡើង ជាមួយនឹងទីផ្សារពិភពលោក ក៏ដូចជា លើកកម្ពស់លទ្ធភាពរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានសេវាសាធារណៈ ដែលមានការគិតគូរដល់បរិស្ថាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here