ក្រុមវិនិយោគិនបរទេសកំពុងបន្តដកខ្លួនពីទីផ្សារមូលបត្របំណុលរបស់ប្រទេសចិនក្នុងរយៈពេល១០ខែជាប់ៗគ្នា

ដោយ: លាងហួរ

សៀងហៃ: ក្រុមវិនិយោគិនបរទេស បានបន្តដកខ្លួនចេញពីការកាន់កាប់មូលបត្របំណុលរបស់ប្រទេសចិន ក្នុងរយៈពេល១០ខែជាប់ៗគ្នានៅក្នុងខែវិច្ឆិកា ទោះបីជាក្រុមអ្នកឃ្លាំមើលទីផ្សារមួយចំនួនបានរំពឹងថា សម្ពា ធនៃលំហូរចេញ នឹងថមថយចុះក្នុងពេលឆាប់ៗយ៉ាងណាក្តី។

ទីស្នាក់ការកណ្តាលក្រុងសៀងហៃ របស់ធនាគារកណ្តាលបានរាយការណ៍ឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូថា  ការកាន់កាប់មូលបត្របំណុលជាប្រាក់យ័ន របស់ក្រុមវិនិយោគិនបរទេស  ដែលបានជួញដូរនៅលើទីផ្សារអន្តរធនាគាររបស់ប្រទេសចិន មានចំនួន៣,៣៣ពាន់ពាន់លានយ័ន(៤៧៧,៣ពាន់លានដុល្លារ) នៅដំណាច់ខែតុលា  ពោលគឺធ្លាក់ចុះពី៣,៣៨ពាន់ពាន់លានយ័ន កាលពីខែកញ្ញា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯកត្តាសំខាន់ៗ ដែលនាំឱ្យវិនិយោគិនក្រៅប្រទេសបាក់ទឹកចិត្ត ក្នុងការទិញមូលបត្របំណុល របស់ប្រទេសចិននៅឆ្នាំនេះរួមមាន  ភាពខ្សោយនៃប្រាក់យ័នធៀបនឹងប្រាក់ដុល្លារ និងភាពខុសគ្នានៃគោលនយោ បាយរូបិយវត្ថុរវាងប្រទេសចិន  និងបណ្តាប្រទេសសេដ្ឋកិច្ចធំៗផ្សេងៗទៀត ជាពិសេសគឺសហរដ្ឋអាមេរិកនេះតែម្តង។

ក្រុមវិនិយោគិនមួយចំនួនរំពឹងថា  សម្ពាធលំហូរចេញនៃមូលបត្របំណុលពីប្រទេសចិននឹងថមថយចុះ  ខណៈដែលការរឹតបន្តឹងផ្នែករូបិយវត្ថុរបស់សហរដ្ឋអាមេរិក អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

ក្រុមអ្នកចូលរួមក្នុងទីផ្សារមួយចំនួនបានជឿជាក់ថា  វិបត្តិសេដ្ឋកិច្ច ដែលត្រូវបានព្យាករណ៍ទុកថា នឹងអាចកើតឡើង នឹងបង្ខំឱ្យធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក បន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុរបស់ខ្លួននៅឆ្នាំ២០២៣ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here