ក្រសួងពាណិជ្ជកម្មបើកដំណើរការពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលឡើងវិញ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានបើកពិព៌ណផលិតផលខ្មេរជាថ្មី បន្ទាប់ពីបានផ្អាកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារវិបត្តិកូវីដ១៩។

នៅក្នុងពិធីបើកសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៥ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៥ ខែធ្នូនេះ លោក ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា គោលបំណងនៃព្រឹត្តិការណ៍នេះ ដើម្បីស្វែងរកដៃគូពាណិជ្ជកម្មដើម្បីពង្រីកកិច្ចការធុរកិច្ច និងវិនិយោគនៅកម្ពុជា និងពីកម្ពុជាទៅកាន់ប្រទេសរបស់ខ្លួនវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា “ពិព័រណ៍ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “ការវិលត្រឡប់មកធ្វើធុរកិច្ចឡើងវិញ” ដែលជាព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិដ៏សំខាន់របស់ប្រទេសកម្ពុជា បានចាប់ដំណើរការឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ១៩”។

លោកឲ្យដឹងទៀតថា សម្រាប់ព្រឹត្តិការណ៍នេះដែរ នឹងជួយជំរុញសកម្ម​ភាពពាណិជ្ជកម្ម, បង្កើតឱកាសទីផ្សារ តភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគកាន់តែល្អប្រសើរ រវាងកម្ពុជាជាមួយអន្តរជាតិ ព្រមទាំងបង្ហាញពីស្មារតីនៃការតភ្ជាប់ទំនាក់ទំនងលើគ្រប់វិស័យឡើងវិញ។ ដូច្នេះ បេសកម្មការងារនៅពេលនេះ គឺត្រូវខិតខំរួមគ្នាកសាង និងស្តារសហគមន៍នេះឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ១៩ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការផ្លាស់ប្តូរបច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងប្រទេសចូលរួមទាំងអស់។

តាមរយៈព្រឹត្តិការណ៍នេះ លោកសង្ឃឹមថា ពាណិជ្ជករ សហគ្រិន វិនិយោគិន ធុរជនទាំងក្នុង និងក្រៅប្រទេស នឹងបានជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ឡើងវិញ ដើម្បីផ្លាស់ប្តូរកិច្ចការធុរកិច្ច និងវិនិយោគ និងប្រើប្រាស់ឱកាសឲ្យអស់លទ្ធភាព ដើម្បីឲ្យបេសកម្មមួយនេះទទួលបានជោគ​ជ័យ និងលទ្ធផលជាផ្លែផ្កា ខណៈគោលបំណងនៃពិព័រណ៍នេះ បង្កើតនិងបង្កើនសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជា សម្រាប់ការបង្កើតការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព ការលើកកម្ពស់ផលិតផលក្នុងស្រុក និងការចូលរួមជាមួយសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។

លោក កៅ កោសល អគ្គនាយកជំរុញពាណិជ្ជកម្ម បានបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៥ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ដោយមានស្តង់សរុបចំនួន ២៦៨ស្តង់ ក្នុងនោះមានស្តង់ពីស្ថានទូតបរទេសប្រចាំនៅកម្ពុជា ស្តង់មកពីរាជធានី-ខេត្ត សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករ អង្គការ សមាគមអាជីវកម្ម ក្រុមហ៊ុន សហគ្រាសក្នុងស្រុក និងមកពីបរទេសដែលមានក្រុមហ៊ុន សហគ្រាសសរុបចំនួន១៨១ក្រុមហ៊ុន។ ភ្ញៀវអន្តរជាតិដែលជាអ្នកតាំងពិព័រណ៍បានមកចូលរួម មានដូចជា ប្រទេសចិន សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន អ៊ីតាលី កូរ៉េខាងត្បូង តួគី សិង្ហបុរី វៀតណាម ឡាវ ឥណ្ឌូណេស៊ី ថៃ និងមកពីសាធារណៈរដ្ឋឥស្លាមប៉ាគីស្ថាន។ ផលិតផលដែលដាក់តាំងក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ រួមមាន៖ផលិតផលកសិកម្ម បន្លែ ផ្លែឈើ និងការកែច្នៃកសិផល ផលិតផលម្ហូបអាហារ និងភេសជ្ជៈ យានយន្ត គ្រឿងយន្ត និងឧបករណ៍បម្រើការក្នុងឃ្លាំង ផលិតផលសូត្រ និងវត្ថុអនុស្សាវរីយ៍ផលិតផលសៀវភៅ និងការអាន ផលិតផលគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ និងផលិតផលបន្ទាប់បន្សំផ្សេងៗទៀត ដូច  

LEAVE A REPLY

Please enter your comment!
Please enter your name here