គ្រឹះស្ថានហិរញ្ញវត្ថុចំនួន៦ចូលរួមដេញថ្លៃមូលបត្ររដ្ឋលើកទី៥

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា បានបង្ហាញលទ្ធផលនៃ ការដេញថ្លៃមូលបត្ររដ្ឋលើកទី៥ ដោយមានគ្រឹះស្ថានចូលរួមចំនួន៦។

សេចក្ដីជូនដំណឹងរបស់នាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី១៤ ធ្នូកន្លងមកបានឲ្យដឹងថា ការដេញថ្លៃនោះ មានគ្រឹះស្ថានដេញថ្លៃជោគជ័យចំនួន២, បរិមាណចូលរួមដេញថ្លៃជោគជ័យ សរុបមាន ៦,០០០ឯកតា និងអត្រាចំណូលដេញថ្លៃឈ្នះមាន២.២ភាគរយ។

ការដេញថ្លៃមូលបត្ររដ្ឋលើកទី៥នេះ មានតម្លៃចារឹក១លានរៀល ក្នុង១ឯកតា, អត្រាកូប៉ុង ២.២០%ថេរ ដោយមានរយៈពេលទូទាត់រាល់៦ខែម្តង៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here