តើលោកពូទីននឹងប្រើអាវុធនុយក្លេអ៊ែរ ដើម្បីរំលត់សង្រ្គាមជាមួយ អ៊ុយក្រែនឬយ៉ាងណា?

  ដោយៈ ម៉ាលីនណា

       រុស្ស៊ីៈ លោកប្រធានាធិបតីវ្លាឌីមៀ ពូទីនកំពុងស្ថិតនៅលើផ្លូវនៃការសម្រេចចិត្តដ៏លំបាក បន្ទាប់ពីមេបញ្ជាការរុស្ស៉ី លោក អាឡិចសាន់ដឺ ខូដាកូវស្គី (Alexander Khodakovsky) បានផ្ដល់យោបល់ឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីបញ្ចប់សង្រ្គាមជាមួយប្រទេសអ៊ុយក្រែន ដែលគាំាំទ្រដោយ​លោកខាងលិច។

លោកមេបញ្ជាការផ្ទាល់រុបនេះ បានមើលឃើញថា ការប្រើប្រាស់អាវុធ​នុយក្លេអ៊ែរ ជាមធ្យោបាយតែមួយគត់ដែលអាចឱ្យរុស្ស៉ី ទទួលបានជ័យជម្នះនៅក្នុងសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Newsweek នៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ខូដាកូវស្គី ធ្វើការសម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរុស្ស៉ីនៅក្នុងសប្ដាហ៍នេះ និងត្រូវបានបកប្រែជាភាសាអង់គ្លេសបង្ហោះលើបណ្ដាញ ទំនាក់ទំនងសង្គមTwitter​ ដោយអ្នកសារព័ត៌មាន BBCម្នាក់។

នៅកិច្ចសម្ភាសន៍នោះ មេបញ្ជាការរុស្ស៉ីរូបនេះក៏បានទទួលស្គាល់ដែរថារុស្ស៉ីមិនមានសមត្ថភាព គ្រប់គ្រាន់ដើម្បីប្រយុទ្ធតតាំង ជាមួយបក្សសម្ព័ន្ធយោធា NATO ដោយប្រើអាវុធទូទៅធម្មតាបាននោះទេ។

លោកខូដាកូវស្គី បានគូសបញ្ជាក់ថា យើងមិនមានលទ្ធភាពទេ។ យើងជាប្រទេសមួយដែលបច្ចុប្បន្ន កំពុងប្រយុទ្ធជាមួយលោកខាងលិចទាំងមូល ហើយយើងមិនអាចយកឈ្នះលើ NATO ដោយប្រើអាវុធធម្មតាបាននោះទេ។ ប៉ុន្តែ យើងមានអាវុធនុយក្លេអ៊ែរ សម្រាប់គ្រប់សេណារីយ៉ូ និងជាជម្រើសតែមួយគត់ដើម្បីឈ្នះ។


ប្រទេសរុស្ស៉ី បានសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរ ជាច្រើនលើក ប្រសិ​ន​បើបក្សសម្ព័ន្ធយោធាNATO ចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាមអ៊ុយក្រែន តួយ៉ាងដូចជា ការបញ្ជូនកងទ័ពឱ្យមកជួយទីក្រុងកៀវ ប៉ុន្តែ NATO នៅតែដាក់កំហិតលើអន្តរាគមន៍របស់ខ្លួន ដោយបន្តបញ្ជូនអាវុធ និងជំនួយមនុស្សធម៌ឱ្យអ៊ុយក្រែន។

ទោះជាយ៉ាងណាកាលពីសប្តាហ៍មុន លោកវ្លាឌីមៀ ពូទីនបានបញ្ជាក់ថា លោកមិនឆ្កួតក្នុងការសម្រេចចិត្តប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីបញ្ចប់​សង្រ្គាមជាមួយអ៊ុយ ក្រែននោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here