ជប៉ុនគ្រោងដំឡើងពន្ធលើក្រុមសេដ្ឋីដែលមានប្រាក់ចំណូលប្រចាំឆ្នាំ ចាប់ពី៣ពាន់លានយ៉េន

ដោយៈ សុខុម

តូក្យូ: រដ្ឋាភិបាលចម្រុះ និងគណបក្សកាន់អំណាចរបស់ជប៉ុន កំពុងពិចារណាដំឡើងពន្ធ លើក្រុមសេដ្ឋីដែលមានប្រាក់ចំណូល ប្រចាំឆ្នាំសរុបចាប់ពី៣ពាន់លានយ៉េន (២១,៨លានដល្លារអាមេរិក)ឡើងទៅ ដោយរួមទាំងប្រាក់ចំណេញពីទ្រព្យសម្បត្តិហិរញ្ញវត្ថុផងដែរ។ នេះបើយោងតាមប្រភពបានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូ។

លោក Yoichi Miyazawa ប្រធានគណៈកម្មាធិការស្រាវជ្រាវប្រព័ន្ធពន្ធដារ មកពីគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលកំពុងកាន់អំណាចបានថ្លែង ទៅកាន់ក្រុមអ្នកយកព័ត៌មាន នៅទីស្នាក់ការកណ្តាលរបស់គណបក្សក្នុងទីក្រុងតូក្យូថា “យើងចង់បង្កើនបន្ទុកពន្ធលើពលរដ្ឋ ដែ​លប្រាក់ចំណូលប្រចាំឆ្នាំ ជាមធ្យមប្រមាណ៣ពាន់លានយ៉េន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ រដ្ឋាភិបាលចម្រុះក៏គ្រោង នឹងបញ្ចុះពន្ធជាពិសេសសម្រា​ប់ក្រុមសេដ្ឋី ដែលយកចំណេញមូលធនទៅវិនិយោគឡើងវិញ លើអាជីវកម្មបង្កើតថ្មី (Startup) ផងដែរ។

ប្រភពដដែលឱ្យដឹងទៀតថា ជាពិសេសចំណេញមូលធនរហូតដល់ទៅ២ពាន់លានយ៉េន (១៤,៥លានដុល្លារអាមេរិក) នឹងត្រូវបានលើកលែងពន្ធ ប្រសិនបើសហគ្រិនយកចំណេញ មូលធនទាំងនោះទៅវិនិយោគឡើងវិញលើអាជីវកម្ម Startup ហើយថា វិធានការនេះក៏មានគោលបំណងជួយសម្រួល ដល់ការបង្វែរមូលនិធិទៅកាន់អាជីវកម្ម Startup ផងដែរ។

សមាជិកក្រុមប្រឹក្សាពន្ធដារមួយចំនួន ក្នុងជួររដ្ឋាភិបាលចម្រុះ បានអំ​ពាវនាវឱ្យមានការកំណត់ កម្រិតប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់ការបង្កើនពន្ធលើក្រុមសេដ្ឋីក្នុងអត្រា១ពាន់លានយ៉េន (៧,២៧លានដុល្លារអាមេរិក) ឬ ២ពាន់លានយ៉េន (១៤,៥លានដុល្លារអាមេរិក)។

ពេលនេះរដ្ឋាភិបាលចម្រុះកំពុងពិចារណា លើកម្រិតប្រាក់ចំណូលខ្ពស់ជាងនេះ ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភ ដែលលើកឡើងថា ការដំឡើងពន្ធនេះ អាចជះផលប៉ះពាល់ទៅលើទីផ្សារហិរញ្ញវត្ថុ៕ Japan Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here