រយៈពេល៧ខែ រដ្ឋប្រមូលចំណូលបានពីអាជីវកម្មតាមអនឡាញ បានជាង៣៧លានដុល្លារ

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ គិតត្រឹមចន្លោះខែឧសភា ដល់ខែវិច្ឆិកា អគ្គនាយកដ្ឋានពន្ឋ​ដា​ប្រមូលចំណូលបានពីអាជីវកម្មតាមអនឡាញ បានជាង៣៧លានដុល្លារអាមេរិក។

យោងតាមព៌តមានពីអគ្គនាយកដ្ឋានពន្ឋដាបានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារត្រូវបន្ត សិក្សាស្រាវជ្រាវ និងឈ្វេងយល់បន្ថែមការគ្រប់គ្រងប្រមូលពន្ធពីវិស័យ E-Commerce នេះពីរដ្ឋបាលសារពើពន្ធនៃបណ្តាប្រទេសនានា ដើម្បីដកស្រង់បទពិសោធន៍បន្ថែមទៀត ខណៈក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) សម្រេចបានប្រមាណជា៥.៥៦ លានដុល្លារ និងសរុបរួមចាប់ពីខែឧសភា-វិច្ឆិកា ឆ្នាំ២០២២ ប្រមូលបានចំនួនប្រមាណ៣៧.៦១លានដុល្លារ។

អគ្គនាយកដ្ឋានពន្ធដារ បានត្រៀមរៀបចំរួចរាល់នូវវិធាន និងនីតិវិធីសម្រាប់ការគ្រប់គ្រងនិងប្រមូលចំណូលពន្ធដារ ក្នុងវិស័យល្បែងពាណិជ្ជកម្ម (កាស៊ីណូ) និងបន្តត្រូវពង្រឹងការចុះអង្កេតអចលនទ្រព្យ និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ ក្នុងគោលដៅពង្រឹងការផ្តល់សេវា ជូនសាធា​រណជនជាម្ចាស់អចលនទ្រព្យ ក្នុងការប្រកាសនិងបង់ពន្ធអចលនទ្រព្យប្រចាំឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកគង់ វិបុលរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ឋដាកាលពីថ្ងៃទី១៣ ធ្នូ បានណែនាំដល់អង្គភាពគ្រប់គ្រងអ្នកជាប់ពន្ធ ត្រូវជំរុញនិងតាមដានការចុះបញ្ជីពន្ធដារ សម្រាប់សហគ្រាសមានសកម្មភាព ប៉ុន្តែមិនទាន់បានចុះបញ្ជី និងត្រូវចុះត្រួតពិនិត្យ ឬក្នុងករណីចាំបាច់ ត្រូវស្នើសុំកិច្ចសហការជាមួយគ្រឹះស្ថាន ធនាគារដើម្បីទទួលបានព័ត៌មាន អំពីប្រតិបត្តិការហិរញ្ញវត្ថុឬស្ថានភាពចំណូល-ចំណាយ ដើម្បីពង្រឹងការគ្រប់គ្រង សហគ្រាសស្នើសុំផ្អាកសកម្មភាព ឬបញ្ឈប់សកម្មភាពជាស្ថាពរ។

លោកបន្តថា អគ្គនាយកដ្ឋានពន្ធ នឹងបន្តពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាជូនអ្នកជាប់ពន្ធ ការឆ្លើយតបចំពោះរាល់សំណើ របស់អ្នកជាប់ពន្ធ តាមរយៈពេលកំណត់ នៃស្តង់ដារសេវាសាធារណៈ និងកាត់បន្ថយឱ្យបានជាអតិបរមា នូវការកកស្ទះឯកសារជាយថាហេតុ តាមរយៈការជំរុញឱ្យអ្នកជាប់ពន្ធ និងសាធារណជនប្រើប្រាស់នូវកម្មវិធីពិនិត្យ និងតាមដានឯកសារ (Document Track & Check) ដោយឡែកសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារ គឺជំរុញការពង្រឹងការប្រើប្រាស់នូវប្រព័ន្ធ តាមដាន ឯកសារ (Tracking Document)។

អគ្គនាយកដ្ឋានពន្ធ នឹងបន្តការផ្សព្វផ្សាយអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ ជាពិសេសពាក់ព័ន្ធនឹងករណីសវនកម្ម ដើម្បីចូលរួម ពង្រឹ​ងការផ្តល់សេវាជូនអ្នកជាប់ពន្ធ កាត់បន្ថយការរអ៊ូរទាំ និងបញ្ហាប្រឈមនានាពីអ្នកជាប់ពន្ធ។

អគ្គនាយកដ្ឋានពន្ធ ត្រូវធ្វើឱ្យប្រសើរឡើងបន្ថែមទៀត នូវប្រសិទ្ធភាពនៃការចុះបញ្ជី គឺតម្រូវឱ្យមានការចូលរួមពីតួអង្គពាក់ព័ន្ធជាច្រើន ដែលជាប្រការសំខាន់ និងចាំបាច់បំផុត ដែលទាមទារនូវភាពហ្មត់ចត់ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here