កម្ពុជានាំចូលប្រេងនិងឧស្ម័នតម្លៃជាង៣ពាន់លានដុល្លារក្នុង រយៈពេល១១ខែដំបូង

ដោយ: លាងហួរ

ភ្នំពេញ: យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចូលផលិតផលប្រេង និងឧស្ម័ន ដែលមានតម្លៃ៣,៣៨ពាន់លានដុល្លារ ក្នុងរយៈពេល១១ខែដំបូង កើនឡើងជិត៥៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទោះបីជាយ៉ាងណាក្តី របាយការណ៍​ដដែលនេះ​ មិន​បាន​បង្ហាញអំពី​បរិមាណ​ប្រេង និង​ឧស្ម័ន​ ដែល​ប្រទេស​កម្ពុជាបាន​នាំ​ចូល ​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​វិច្ឆិកា​ ក្នុងឆ្នាំ​២០២២នេះ​នោះទេ។

បច្ចុប្បន្ននេះ កម្ពុជាពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេង និងឧស្ម័ន ដោយសារធនធានប្រេង និងឧស្ម័ននៅបាតសមុទ្ររបស់ខ្លួន មិនទាន់ត្រូវបានទាញយកនៅឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោកស៊ុយ សែម  បានមានប្រសា​សន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា តម្រូវការផលិតផលប្រេងនៅកម្ពុជា ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់៤,៨លានតោន នៅឆ្នាំ២០៣០ ពោលគឺកើនឡើងពី ២,៨លានតោនក្នុងឆ្នាំ២០២០៕

លោករដ្ឋមន្ត្រីរូបនេះ បានមានប្រសាសន៍បន្ថែមថា កម្ពុជាត្រូវការការវិនិយោគបន្ថែមទៀត នៅក្នុងវិស័យនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ដែលតែកំពុងកើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here