សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារៀបចំផែនការសម្រាប់ឆ្នាំ២០២៣

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានរៀបចំកិច្ចប្រជុំបុគ្គលិកដើម្បីធ្វើការបូកសរុប និងឆ្លុះបញ្ចាំងពីការងារឆ្នាំ ២០២២ ព្រមទាំងពិនិត្យផែនការអាទិភាពការងារសម្រាប់ឆ្នាំ ២០២៣កាលពីសប្តាហ៍មុន។

កម្មវិធីនេះ ក៏បានរៀបចំនូវកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់សមាគម ការធ្វើបទបង្ហាញនានា ក៏ដូចជា កិច្ចពិភាក្សាក្រុមការងារតាមនាយកដ្ឋាននិមួយៗ ពាក់ព័ន្ធនឹងវឌ្ឍនភាព បញ្ហាប្រឈមរបស់សមាគមក្នុងឆ្នាំ២០២២ ដើម្បីស្វែងរកដំណោះស្រាយ ក្នុងការអភិវឌ្ឍសមាគមនៅថ្ងៃអនាគត។ កិច្ចប្រជុំនេះត្រូវបានដឹកនាំ ដោយលោកផល វ៉ាន់ឌី អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងមានការចូលរួមពីបុគ្គលិក លេខាធិការដ្ឋានប្រត្តិបត្តិរបស់សមាគម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកផល វ៉ាន់ឌីបានមានប្រសាសន៍ថា “សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងមិនអាចដំណើរការបានដោយជោគ​ជ័យ ប្រសិនបើខ្វះនូវការចូលរូមពីផ្នែកពាក់ព័ន្ធ ជាពិសេសការប្តេជ្ញាចិត្តរបស់បុគ្គលិកសមាគម ដែលជាធនធានដ៏សំខាន់មិនអាចខ្វះបាន”។

សមាគមសូមអរគុណដល់បុគ្គលិកសមាគមទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការអភិវឌ្ឍសមាគមក្នុងកំឡុងឆ្នាំកន្លងមក ជាពិសេ​ស គឺការចូលរួមលើកកម្ពស់វិស័យមីក្រូហិរញ្ញវត្ថុទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here