ធនាគារជាតិបន្តពង្រឹងធនធានមនុស្សលើការងារសំខាន់ៗ

  ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ លោកជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពីធីបិទវគ្គសុក្រឹតការ ជំនាន់ទី១៤ នៅធនា​គារជាតិនៃកម្ពុជាអគារសែនសុខ។

វគ្គសុក្រឹតការ គឺជាវគ្គបណ្តុះ បណ្តាលជំនាញបច្ចេកទេសធនាគារកណ្តាល ដែលត្រូវបានរៀបចំឡើង ក្នុងគោលបំណងពង្រឹងការយល់ដឹងរបស់មន្រ្តីបុគ្គលិក ជាសិក្ខាកាមបានសិក្សាស្វែងយល់ និងទទួលបានបទពិសោ​ធន៍ជាក់ស្តែង អំពីក្របខ័ណ្ឌនិងនីតិវិធីអនុវត្តការងារប្រចាំថ្ងៃ តាមអគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការបំពេញមុខងារភារកិច្ចស្នូល សំដៅសម្រេចគោលដៅយុទ្ធសាស្រ្ត និងដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា ដែលកំពុងមានការរីកចម្រើនលើគ្រប់វិស័យនៅក្នុងសម័យកាលសេដ្ឋកិច្ចឌីជីថលនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារជាតិនៃកម្ពុជា ធ្លាប់បានរៀបចំវគ្គសុក្រឹតការចាប់តាំងពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០១៩ ចំនួន១៣លើករួចមកហើយ ក្នុងនោះមានមន្ត្រីបុគ្គលិក ដែលបានចូលរួមសិក្សាសរុបទាំងអស់ចំនួន៧៨៥រូប ក្នុងនោះ មន្ត្រីស្នាក់ការកណ្តាលមានចំនួន៤២៧រូប និងសាខាធនាគារជាតិនៃកម្ពុជារាជធានីខេត្តចំនួ ៣៥៨រូប។

ដោយឡែក ចំពោះវគ្គសុក្រឹតការជំនាន់ទី១៤នេះ មានសិក្ខាកាមសរុបចំនួន៦០រូប ក្នុងនោះមន្ត្រីនៅស្នាក់ការកណ្តាលមានចំនួន៤១រូប និងសាខារាជធានីខេត្តចំនួន១៩រូប៕

LEAVE A REPLY

Please enter your comment!
Please enter your name here