ក្រសួងរ៉ែដាក់ចេញផែនការអនុវត្តន៍សម្រាប់ឆ្នាំ២០២៣

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងរ៉ែ និងថាមពលបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៣។

លោកអ៉ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែនិងថាមពល បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានធនធានរ៉ែ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រី នៃអគ្គនាយកដ្ឋានធនធានរ៉ែ និងមន្ទីររ៉ែនិងថាមពលរាជធានី-ខេត្តទាំងអស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំខាងលើនេះធ្វើឡើង ក្នុងគោលបំណងដូចជា ទី១ ពិនិត្យវាយតម្លៃលទ្ធផល នៃការអនុវត្តផែនការសម្មភាពការងារប្រចាំឆ្នាំ និងទិសដៅការងារដែលថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន បានដាក់ឱ្យមន្ទីររ៉ែនិងថាមពលរាជធានី ខេត្តអនុវត្តន៍ ទី២.ចែករំលែកបទពិសោធន៍ល្អៗ នៃការអនុវត្តការងារក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍វិស័យ រវាងមន្ទីររ៉ែនិងថាមពលទាំង ២៥រាជធានី ខេត្ត ទី៣.ពិភាក្សារកដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហប្រឈម និងសំណូមពរនានា សំដៅជំរុញការអភិវឌ្ឍវិស័យរ៉ែ ឱ្យកាន់តែទទួលបានប្រសិទ្ធភាពបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here