ក្រសួងសាធារណៈការរៀបចំយុទ្ឋសាស្រ្តទំនើបកម្មរថយន្តដឹក ទំនិញធុនធ្ងន់

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបាននិងកំពុងរៀបចំផែនការយុទ្ធសាស្ត្រទំនើបកម្មរថយន្ត ដឹកទំនិញធុនធ្ងន់ឆ្នាំ២០២២-២០៣០។

ផែនការយុទ្ឋសាស្រ្តនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់លក្ខ​ខណ្ឌរថយន្តដឹកទំនិញធុនធ្ងន់ និងអាជីវកម្មដឹកជញ្ជួននៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងមិនប៉ះពាល់ដល់បរិស្ថាន តាមរយៈគោលដៅយុទ្ធសាស្ត្រចំនួនបីរួមមាន ទី១ ការលើកទឹកចិត្តឱ្យប្រើប្រាស់រថយន្តថ្មីៗ សម្រាប់ដឹកទំនិញ ទី២ ការជំរុញឱ្យប្រើប្រាស់រថយន្តដឹកទំនិញ ដែលមានបច្ចេកវិទ្យាទំនើប និងទី៣ ការកែលម្អប្រតិបត្តិការ និងអាជីវកម្មដឹកជញ្ជូនទំនិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន បានដាក់ចេញយុទ្ឋនាការកាត់ទ្រុងរថយន្តវែងៗ និងការដឹកលើ​សទម្ងន់លើដងផ្លូវ ជាលទ្ឋផលយុទ្ឋនាការនេះត្រូវជួបការបរាជ័យ ដោយ​សារបញ្ហាជាច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here