អគ្គនាយកដ្ឋានពន្ធដារកោះហៅអគ្គនាយកក្រុមហ៊ុនចំនួន៥ចូលខ្លួនមកទូទាត់បំណុលពន្ធ

ដោយ៖ សហការី

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតអញ្ជើញអគ្គនាយកក្រុមហ៊ុនចំនួន៥ឱ្យចូលខ្លួនមកទូទាត់បំណុលពន្ធរដ្ឋ។ នេះបើតាមលិខិត ដែលចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ។

ក្រុមហ៊ុនទាំងនោះរួមមាន អគ្គនាយកក្រុមហ៊ុន7 ភី ហ្វាម៉ា ឯ.ក (7 P PHARMA CO., LTD.) ក្រុមហ៊ុន Media Production and Advertising Co.,Ltd ក្រុមហ៊ុន CJCG Group ក្រុមហ៊ុន SKY Prestige និង ក្រុមហ៊ុន HLML។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានអញ្ជើញលោកអគ្គនាយកមកដើម្បីដោះស្រាយបំណុលពន្ធ តាមរយៈលិខិតអញ្ជើញ ប៉ុន្តែក្រុមហ៊ុនមិនបានទូទាត់បំណុលពន្ធឡើយ។

អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកអគ្គនាយកត្រូវចាត់ទុកថាបានប្រព្រឹត្ត បទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា១២៧ មាត្រា១៣៥ និងមាត្រា១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការប្តឹងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here